ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ជំរុញឱ្យក្រុមការងារបច្ចេកទេសសកម្មភាពមីនកម្ពុជា-ថៃបន្តជួបពិភាក្សាបោសសម្អាតមីននៅទីតាំងចាំបាច់
លោកទេសរដ្ឋមន្ត្រី លី ធុជ បានជំរុញឲ្យក្រុមការងារបច្ចេកទេសសកម្មភាពមីននៃប្រទេសកម្ពុជា-ថៃបន្តជួបពិភាក្សាគ្នាជាលក្ខណៈបច្ចេកទេស និងតាមការចាំបាច់លើទីតាំងដែលត្រូវបោសសម្អាត ក្នុងគោលដៅដើម្បីបម្រើនូវឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។

ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលលោកទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឲ្យ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
លោកទេសរដ្ឋមន្រ្តីបានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា ព្រមទាំងបានគូសបញ្ជាក់អំពីចក្ខុវិស័យដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។

បើតាមលោកទេសរដ្ឋមន្ត្រី លី ធុជ អាជ្ញាធរមីន បានទទួលអនុវត្តន៍នូវទស្សនវិស័យ និងសេចក្តីសម្រេចរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាជំរុញធ្វើការបោសសម្អាមីនឲ្យអស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសទាំងពីរ ជាតំបន់សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ៕


-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


