ព័ត៌មានជាតិ
ព្រលឹងចុងសក់! គាស់ដីធ្វើផ្លូវសុខៗ ប្រទះឃើញគ្រាប់បែកមួយ ជាង២០០គីឡូ
គ្រាប់បែកមួយយ៉ាងធំ ត្រូវបានក្រុមអ្នកស្ថាបនាផ្លូវខេត្តលេខ២២ប្រទះឃើញ ទាំងព្រលឹងចុងសក់ ខណៈកំពុងបញ្ជាគ្រឿងចក្រគាស់កាយដីឃើញ។

ការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនេះ ស្ថិតនៅក្បែរសាលាស្រុកត្រាំកក់ ក្នុងឃុំអង្គតាសោម កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅការដ្ឋានស្ថាបនាផ្លូវខេត្តលេខ២២។ ក្រោយប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនេះ ក្រុមអ្នកស្ថាបនាផ្លូវបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ផងដែរ រហូតនៅរសៀលថ្ងៃទី០២ ខែកុម្ភៈនេះ ប៉ូលិសជំនាញសហការណ៍ជាមួយអាជ្ញាធរស៊ីម៉ាក់បានចុះទៅយកគ្រាប់ដែលប្រទះឃើញនោះមករក្សាទុក ដើម្បីបំផ្លាញចោលនៅពេលក្រោយ។


ដោយឡែកសមត្ថកិច្ចជំនាញបានបញ្ជាក់ថា គ្រាប់នេះជាប្រភេទគ្រាប់បែកទម្លាក់ពីលើយន្តហោះកាលពីសម័យសង្គ្រាម ប្រភេទ MK 82 ដែលមានទម្ងន់ជាង២៥០គីឡូក្រាម៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


