ព័ត៌មានជាតិ
អាជីវករនិងអ្នករស់នៅលើឆ្នេរ ពយយាយម៉ី និងឆ្នេរតាបារាំង ត្រូវរុះរើឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈនេះ ជាកំហិត
អភិបាលខេត្តព្រះសីហនុ បានស្នើឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងប្រកបអាជីវកម្មរំលោភលើដីចំណីឆ្នេរស្ថិតនៅចំណុចពយយាយម៉ី និងឆ្នេរតាបារាំង ស្ថិតក្នុងភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវរុះរើសំណង់និងការ្យផ្សេងៗឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះជាកំហិត។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងនៅក្នុងលិខិតមួយចុះថ្ងៃទី២កុម្ភៈនេះថា«រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា សំណង់របស់លោកលោកស្រី ដែលកំពុងរស់នៅនិងប្រកបអាជីវកម្មត្រង់ចំណុចឆ្នេរពយយាយម៉ីនិងឆ្នេរតាបារាំងក្នុងភូមិរឹទ្ធី ២ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ គឺស្ថិតនៅលើដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់និងសោភ័ណភាពឆ្នេរ»។ លោកអភិបាលខេត្តបានឲ្យដឹងបន្តថា ឆ្នេរសមុទ្រពយយាយម៉ីនិងឆ្នេរតាបារាំងជាដីរបស់រដ្ឋនិងលម្អឆ្នេរសាធារណៈ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលំហែកាយកម្សាន្តនៅខេត្តព្រះសីហនុ។


លោកបានបន្ថែមថា«ដូច្នេះរដ្ឋបាលខេត្តព្រះសីហនុសូមជូនដំណឹងដល់លោកលោកស្រីត្រូវរុះរើសំណង់និងការ្យផ្សេងៗដែលបានសង់នៅលើដីចំណីឆ្នេរសាធារណៈរបស់រដ្ឋស្ថិតនៅចំណុចពយយាយម៉ីនិងឆ្នេរតាបារាំងចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ជាកំហិត»។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងករណីលោកលោកស្រីមិនរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុនិងសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងហាវចុះអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ដោយមិនទទួលខុសត្រូវរាល់ការខូចខាតសម្ភារៈឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ កម្ពុជាទទួលបានចំណូលប៉ុន្មានពីធនាគារប្រេង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


