ព័ត៌មានជាតិ
កម្ពុជាចំណេញ កេរ្ត៍ឈ្មោះ ជំនួយឧបត្ថម្ភ ពីការចុះបញ្ជីប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក
លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានអះអាងថា កម្ពុជាចំណេញបានកេរ្តិ៍ឈ្មោះ ទទួលបានការយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញការ ទទួលបានជំនួយឧបត្ថម្ភដើម្បីជួសជុល និងអភិរក្សរមណីយដ្ឋានប្រាសាទកោះកេរ។

ពីសន្និសីទសារព័ត៌មាន ស្ដីភាពជោគជ័យនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាល្ងាចថ្ងៃទី១៩ខែកញ្ញានេះ លោក គង់ ពុទ្ធិកា បានគូសបញ្ជាក់ថា តាមរយៈការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជានឹងចំណេញបានកេរ្តិ៍ឈ្មោះជាអន្តរជាតិសម្រាប់រមណីយដ្ឋានប្រាសាទកោះកេរ និងសម្រាប់កម្ពុជាទាំងមូល។

កំឡុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ លោក គង់ ពុទ្ធិកា បានបន្តថា តាមរយៈការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ កម្ពុជានឹងទទួលបានការជួយយកចិត្តទុកដាក់ ទទួលបានអ្នកជំនាញការអន្តរជាតិពីអង្គការយូណេស្កូក្នុងការមកជួយផ្ដល់យោបល់លើការងារអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានកោះកេរ។
ជាពិសេស កម្ពុជានឹងទទួលបានជំនួយមូលនិធិសម្រាប់ការអភិរក្ស និងជួសជុល រមណីយដ្ឋានកោះកេរ ដូចការដែលប្រាសាទអង្គរវត្តទទួលបានជំនួយសម្រាប់អភិរក្ស និងជួសជុល នាពេលកន្លងមក៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


