ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងឃុំពោធិ៍រំចាក ខេត្តតាកែវ ៨០០នាក់ ទៅទស្សនាខេត្តព្រះសីហនុប្រកបដោយក្តីរំភើប
ប្រជាពលរដ្ឋចំនួន ៨០០ នាក់មកពី ឃុំពោធិ៍រំចាកស្រុកព្រៃក្បាលខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានទៅទស្សនាខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនារីពេលមួយថ្ងៃនេះ ប្រជាពលរដ្ឋទាំង៨០០នាក់មកពីឃុំពោធិ៍រំចាក ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ បានទៅទស្សនាកន្លែងសំខាន់ៗដូចជារូបសំណាក់ព្រះថោងនិងនាងនាគខ្មែរធ្វើបាន និងការទស្សនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងការទទួលទានអាហារសមុទ្រដ៏ឆ្ងាញ់ផងដែរ។

ជំទប់ទី១នៃឃុំពោធិ៍រំចាក លោក ប្រាក់ សម្បត្តិ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់សប្បាយចិត្តដោយបានឃើញការអភិវឌ្ឍន៍ដ៏មានសក្តានុពលរបស់ខេត្តព្រះសីហនុនិងបានឃើញសមិទ្ធផលជាច្រើនដូចជារូបសំណាក់នាងនាគ កន្លែងថតរូបខ្មែរធ្វើបាន និងការអភិវឌ្ឍក្នុងខេត្តដ៏សម្បើម រួមទាំងឆ្នេរសមុទ្រដ៏ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរដែលពលរដ្ឋពុំទាន់ធ្លាប់បានទៅទស្សនាខេត្តទេសចរណ៍មួយនេះទេ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅឃុំពោធិ៍រំចាក តាមរយៈជំទប់ទី១ បានថ្លែងអំណរគុណទៅដល់ឯកឧត្តមហេង សួរ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពោធិ៍រំចាកដែលបានឧបត្ថម្ភសម្រាប់ដំណើរកំសាន្តដែលបានធ្វើឲ្យពលរដ្ឋក្នុងឃុំបានស្គាល់ទឹកដីខេត្តព្រះសីហនុ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


