ព័ត៌មានជាតិ
ខណ្ឌដូនពេញបែងចែកកម្លាំង ៤ គោលដៅ ក្នុងឱកាសបុណ្យអុំទូក
ភ្នំពេញ៖ក្នុងរយះពេលបុណ្យអុំទូកអកអំបុកសំពះព្រះខែ០៣ថ្ងៃបានបញ្ចប់ទៅនេះ រដ្ឋបាលខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានចាត់ចែងរៀបចំសណ្តាប់ធ្នាប់ ដើម្បីគ្រប់គ្រងការទទួលខុសត្រូវ។
ជាក់ស្តែងកាលលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ (ថ្ងៃបុណ្យអុំទូក ថ្ងៃទី៣) គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ សហការជាមួយលោក លោកស្រីស្នងការរងនគរបាលរាជធានីភ្នំពេញ លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លោកស្រី គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិ ទាំង១១ លោក លោកស្រីនាយប៉ុស្តិ៏នគេបាលទាំង១១ លោកលោកស្រីប្រធានទីរួមផ្សារទាំង០៣ លោកប្រធានផ្នែកសុីនទ្រីខណ្ឌ បានសហការដោយបានបែងចែកគោលដៅទទួលខុសត្រូវរួមមាន៖


១.គោលដៅA1 ដឹកនាំដោយលោកអភិបាលខណ្ឌ លោកអធិការ លោកមេបញ្ជាការ លោក លោកស្រីប្រធានការិ ចៅសង្កាត់ ផ្សារ។
២.គោលដៅ មុខវត្តបុទមវត្តីដឹកនាំដោយលោក យស់ យុទ្ធី អភិបាលរងខណ្ឌ និងសហការី។
៣.គោលដៅមុខព្រះគម្លង់ដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ និងសហការី។
៤.គោលដៅមុខផ្សាររាត្រីដឹកនាំដោយលោកម៉ុក ចន្ទ័ករុណា អភិបាលរងខណ្ឌ និងសហការី។
ជាលទ្ធផល៖
-ប្រជាពលរដ្ឋមានសុខសុវត្ថិភាព មិនមានបញ្ហាអ្វីគួរកត់សម្គាល់ឡើយ។
-ចំនួនប្រជាពលរដ្ឋែលចាភ្ញៀវជាតិ អន្តរជាតិបានមកកំសាន្តប្រមាណ៨០%-៩០% នៃថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអ៊ុំទូកកាលពីឆ្នាំ២០១៩។
-មានករណីបាត់កូនក្មេងចំនួន០៥នាក់ (ប្រុស ០២នាក់ ស្រី០៣នាក់)បានប្រគល់ជូនទៅអាណព្យាបាលអស់ហើយ។
-មានករណីបុរសម្នាក់ជាអ្នកលក់ពោតដួលសន្លប់ ត្រូវបានសង្គ្រោះឲ្យដឹងខ្លួនវិញហើយ។
-ពុំមានចោរលួច លូកហោប៉ៅទេ។
-ប្រជាពលរដ្ឋប្រមាណ៥%បានប្រើម៉ាស់ការពារសុវត្ថិភាពពី Covid19
-អនាម័យមានសភាពល្អប្រសើរប្រហាក់ប្រហែលឆ្នាំ២០១៩ ដោយពុំមានការកកស្ទះសំរាម នៅតាមដងផ្លូវ នៅតាមសួនច្បារសាធារណៈឡើយ។ ដោយគណៈបញ្ជាការឯកភាពខណ្ឌប្រើកំលាំងអនាម័យខណ្ឌ សង្កាត់ទាំង១១ ដោយដឹកសំរាមទាំងនោះទៅស្តុកបណ្តោះអាសន្ននៅក្នុងទីស្តុកសំរាមក្នុងរដ្ឋាករស្វយ័តផ្សារធំថ្មី៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


