ព័ត៌មានជាតិ
នគរបាលស្រុកស្រែអំបិល ផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ បានជាង ៣ ពាន់នាក់
នគរបាល នៃអធិការដ្ឋានស្រុកស្រែអំបិល បានបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបាន ៣.១៤១ នាក់ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២៣ នេះ។ សម្រាប់ថ្ងៃដាក់បិណ្ឌខាងមុខ កងកម្លាំងជំនាញ នឹងពង្រាយទៅដល់វត្តអារាម និងតាមភូមិកាន់តែល្អប្រសើរ។

ត្រីមាសទី ៣ ឆ្នាំ ២០២៣ នេះ មានប្រជាពលរដ្ឋប្រមាណ ៣.១៤១ នាក់ហើយ បានបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណខ្លួនរាល់ម៉ោងធ្វើការរបស់កងកម្លាំងនគរបាលស្រុកស្រែអំបិល។ ក្នុងចំណោម ៣.១៤១ នាក់ មានប្រុសចំនួន ១.៦៣៩ នាក់។

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានឲ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះថា កងកម្លាំងជំនាញរបស់លោក ធ្វើរួចរាល់នូវសន្លឹកអត្តសញ្ញាណប័ណ្ណ ហើយបានចែកជូនពលរដ្ឋសរុប ២.៥១២ នាក់ ក្នុងនោះ ប្រុស ១.១៤៨ នាក់។

លោកអធិការនគរបាលស្រុកស្រែអំបិល បានបន្តថា ថ្មីៗកន្លងទៅនេះ មានប្រជាពលរដ្ឋច្រើនបានសម្រុកនាំគ្នាមកបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសម្រាប់ប្រើប្រាស់ ខណៈជិតផុតកំណត់។

ជាមួយគ្នានេះ លោកវរសេនីយ៍ទោ ដូង វណ្ណា ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមកធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗ គ្នា ករណីមានតម្រូវការ ខូច ឬ បាត់ប្រការណាមួយ ចៀសវាងពេលត្រូវការប្រើប្រាស់ភ្ជាប់ឯកសារធ្វើបែបបទអ្វីមួយលំបាក។

តបនឹងផែនការខាងមុខ លោកអធិការនគរបាលស្រុកស្រែអំបិល ក៏នឹងចាត់កម្លាំងជំនាញចុះបម្រើសេវាមួយនេះដល់តាមមូលដ្ឋាន ឬ វត្តអារាមតែម្ដង ដោយលោកយល់ថា ការធ្វើបែបនេះ អាចផ្តល់ភាពកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ និងយុវជនដែលមានតម្រូវការធ្វើអត្តសញ្ញាណប័ណ្ណ។

ដោយឡែកចំពោះប្រជាពលរដ្ឋដែលហួសសុពលភាពប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ថ្លែងថា នៅខែវិច្ឆិកាខាងមុខ អត្តសញ្ញាណប័ណ្ណផុតកំណត់ហើយ ទើបប្រញាប់មកអធិការដ្ឋាននគរបាលធ្វើថ្មី។
លក្ខខណ្ឌអាចបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណបាន គឺ ភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណចាស់ដែលហួសសុពលភាព សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ បម្រើការធ្វើអត្តសញ្ញាណប័ណ្ណថ្មីជំនួសវិញ តបតាមលក្ខខណ្ឌតម្រូវ។
ពលរដ្ឋកោតសរសើរថា រាល់ការផ្តល់សេវារដ្ឋបាលរបស់សមត្ថកិច្ច គឺបានយកចិត្តទុកដាក់ផ្តល់សេវាឆាប់រហ័ស និងមិនគិតកម្រៃថវិកានោះទេ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


