ព័ត៌មានជាតិ
យុវជនសង្ឃឹមថានឹងទទួលបានការងារធ្វើក្រោយពីបានដាក់ពាក្យនៅ NEA
យុវជននិងអ្នកស្វែងរកការងារធ្វើ បានបង្ហាញក្តីសង្ឃឹមយ៉ាងមោះមុតថា នឹងទទួលបានការងារធ្វើក្រោយពីបានមកដាក់ពាក្យស្វែងរកការងារធ្វើនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣ នេះ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារបានប្រកាសថា ក្រុមហ៊ុនធំៗចំនួន ៦ បានផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែ។
និស្សិតម្នាក់ឈ្មោះ ប៉ៃ ភឿន មកពីរាជធានីភ្នំពេញ បាននិយាយថា រូបនាងបានមកដាក់ពាក្យដើម្បីស្វែងរកការងារធ្វើនៅNEA ដោយរំពឹងថានឹងទទួលបានជោគជ័យជាប់បានការងារធ្វើពីសំណាក់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក។
និស្សិតរូបនេះនិយាយថា៖ « កន្លងមកខ្ញុំពិបាកក្នុងការដាក់ពាក្យស្វែងរកការងារធ្វើ តែពេលមកដល់ NEA ខាងNEA ជួយសម្របសម្រួល និងមានឱកាសជួបជាមួយតំណាងក្រុមហ៊ុនដើម្បីសម្ភាសន៍ការងារផ្ទាល់តែម្តង»។
និស្សិតរូបនេះ បានថ្លែងអំណរគុណដល់ក្រសួងការងារដែលបានបង្កើតវេទិកាការងារនេះក្នុងការផ្តល់ឱកាសដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើដឹងពីតម្រូវការក្រុមហ៊ុនជ្រើសរើសបុគ្គលិក។

ចំណែកនិស្សិតម្នាក់ទៀត ឈ្មោះ ធឹម ចាន់លៃ ជានិស្សិតឆ្នាំទី១ មកពីខេត្តតាកែវ បាននិយាយឲ្យដឹងផងដែរថា និស្សិតរូបនេះធ្លាប់មកដាក់ពាក្យនៅNEA ច្រើនដងមកហើយតែបរាជ័យ ហើយមកលើកនេះរូបនាងនៅតែមានភាពជឿជាក់ថា នឹងមានឱកាសជាប់ទទួលបានការងារធ្វើ។

និស្សិតរូបនេះនិយាយថា ៖ « ខ្ញុំធ្លាប់មកដាក់ពាក្យច្រើនដងហើយ អារម្មណ៍ខ្ញុំខ្លាច នៅតែបរាជ័យ តែមិនអស់សង្ឃឹមទេ ព្រោះចង់បានបទពិសោធន៍សម្ភាសន៍ការងារ និងរៀបចំCVឲ្យបានល្អដើម្បីក្រុមហ៊ុនពេញចិត្ត»។

រីឯនិស្សិតម្នាក់ទៀត ពៅ មុនីរ័ត្ន និយាយស្រដៀងគ្នាដែរថា បានបង្ហាញចំណាប់អារម្មណ៍រីករាយពេលដែលបាន ចូលរួមវេទិកាការងារហើយនិស្សិតរូបនេះលើកទឹកចិត្តបងប្អូន យុវជនផ្សេងទៀតអាចមកស្វែងរកការងារធ្វើតាមរយៈវេទិកាការងាររបស់ NEA នេះ។
សម្រាប់និស្សិត លីន រ៉ូហ្សា ជានិស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានស៊ីតិកបាននិយាយថា នៅNEA មានឱកាសការងារប្រមូលផ្តុំគ្នាពីក្រុមហ៊ុនជ្រើសរើសបុគ្គលិក ដូចនេះងាយស្រួលដល់អ្នកស្វែងរកការងារធ្វើ ។ និស្សិតរូបនេះនិយាយថា៖ « អត់ពិបាកដើរស្វែងរកការងារធ្វើទៀតទេ ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម»។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៦ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


