ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ កម្មករ និងពលរដ្ឋ ជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃទៅស្រុកកំណើត យ៉ាងហោចម្នាក់ចំណេញ ១០ដុល្លារដែរ
អភិបាលរាជធានីភ្នំពេញ លើកឡើងថា កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ដែលជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ យ៉ាងហោចណាស់ពួកគាត់ចំណេញប្រាក់បាន ១០ដុល្លារ ក្នុងម្នាក់ដែរ។

ការលើកឡើងនេះ នៅពេលដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកព្រលឹមថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២៣នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ការបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពីសម្តេចតេជោហ៊ុន សែន គឺដើម្បីឲ្យប្រទេសកម្ពុជាមានភាពរុងរឿង និងដើម្បីប្រទេសកម្ពុជានៅឆ្នាំ ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ដែលជិះរថយន្តក្រុងសាធារណៈមិនយកប្រាក់នាពេលនេះ យ៉ាងហោចណាស់ពួកគាត់ចំណេញប្រាក់បាន ១០ដុល្លារ ក្នុងម្នាក់ដែរ។

សកម្មភាព នៃការដឹកជញ្ជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌនេះ គឺនឹងបន្តរហូតចំពោះអ្នកខ្វះខាត ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានប្រាក់ចំណូលខ្ពស់ផងដែរ ជាមួយនឹងការកៀគរអ្នកវិនិយោគ មកបណ្តាក់ទុននៅកម្ពុជា ដែលនេះគឺជាការគិតគូរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ពោលគឺក្នុងពិធីបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ខណៈកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ត្រូវចាកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដាខេត្តនោះ រដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រើប្រាស់រថយន្តជាង ៤០០គ្រឿង ដើម្បីដឹកពួកគាត់ទៅស្រុកកំណើត ដោយមិនយកប្រាក់។ ក្នុងន័យនេះ គឺដើម្បីកុំឲ្យរថយន្តឈ្នួលផ្សេងទៀតឡើងថ្លៃ ហើយក៏ជាការចែករំលែកការលំបាក របស់កម្មករ-កម្មការិនី និងប្រជាពលរដ្ឋក្រីក្រផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា រថយន្តក្រុងសាធារណៈ ដែលដឹកកម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ទៅស្រុកកំណើតទាំងនេះ គឺជារថយន្តដែលជាជំនួយរបស់ប្រទេសចិន ជប៉ុន និងកូរ៉េ ហើយប្រទេសទាំងនេះ ថែមទាំងបានបញ្ជូនអ្នកជំនាញ មកធ្វើការថែទាំ និងជួសជុលរថយន្តទាំងនេះជាប្រចាំថែមទៀត។
បន្ថែមពីលើនេះ អ្នកបើកបររថយន្តទាំងអស់ ក៏ត្រូវបានណែនាំ តាមដានជាប្រចាំ ដោយមិនមានអ្នកបើកបរណាម្នាក់ ត្រូវបានរកឃើញថា មានសារធាតុញៀននោះទេ។ នេះជាការគិតគូរជាចំបងពីសុវត្ថិភាពរបស់កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ដែលជិះរថយន្តក្រុងសាធារណៈ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


