ព័ត៌មានជាតិ
ក្រុមហ៊ុនធំរបស់កូរ៉េ គ្រោងនឹងរៀបចំការប្រគំតន្ត្រីដើមឆ្នាំក្រោយ ដើម្បីចូលរួមផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងទប់ស្កាត់គ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា
ថ្មីៗ នេះ ក្រុមហ៊ុនកូរ៉េ ដែលមានឈ្មោះថា wannabe group គ្រោងនឹងរៀបចំការប្រគំតន្ត្រីខ្នាតធំមួយនៅដើមឆ្នាំក្រោយ ដើម្បីចូលរួមយុទ្ធនាការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកម្ពុជា បន្ទាប់ពីក្រុមការងារក្រុមហ៊ុន wannabe group បានជួបទំនាក់ទំនងការងារមួយចំនួនជាមួយ ឯកឧត្តម សាម៉ន បណ្ឌិត្យ ដែលជា រដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

នៅក្នុងឱកាសនោះដែរ លោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុន wannabe group (វ៉ាន់ណាប៊ីគ្រុប) បានទទួលសំណើតបតាមការស្នើសុំរបស់ ឯកឧត្តម សាម៉ន បណ្ឌិត្យ ក្នុងការសហការរៀបចំកម្មវិធីប្រគំតន្ត្រីខ្នាតធំដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ យុវជន យុវនារី ក៏ដូចជាមហាជនទូទៅទាំងជាតិ និងអន្តរជាតិ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការជួញដូរ និងចរាចរគ្រឿងញៀននៅកម្ពុជាដែលរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវវិធានការនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម សាម៉ន បណ្ឌិត្យ ដែលជាអ្នកទទួលការងារផ្សព្វផ្សាយទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងព័ត៌មាន បានឱ្យដឹងថា ខ្លឹមសារ នៃជំនួបនេះគឺគ្រាន់តែជាការពិភាក្សាគ្នាមួយជំហានប៉ុណ្ណោះ ក្នុងការជំរុញទំនាក់ទំនងឱ្យកាន់តែស្អិតរមួត ដើម្បីឈានដល់ការងារមួយជោគជ័យសម្រាប់គម្រោងមួយនេះនៅដើមឆ្នាំ២០២៤ ខាងមុខនេះ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

សូមបញ្ជាក់ដែរថា ការប្រគំតន្ត្រីនេះ គ្រោងនឹងអញ្ជើញក្រុមតារាល្បី K-POP ខេផប មកពីប្រទេសកូរ៉េ និងតារាល្បីៗ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមបានបន្តថា ក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានជជែកគ្នាអំពីគម្រោងក្នុងការសហការការបង្កើតបណ្ណាល័យ Digital សម្រាប់យុវជន និស្សិតកម្ពុជា សិក្សារៀនសូត្រ និងស្រាវជ្រាវ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំក្នុងយុគសម័យ Digital ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតយកចិត្តទុកដាក់ ជាពិសេសគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានាយករដ្ឋមន្ត្រីដ៏ឆ្នើមរបស់កម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


