ព័ត៌មានជាតិ
សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ នៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូន
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ចាប់ផ្ដើមការប្រឡងយកសញ្ញា បត្របញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិ ហើយដោយឡែក ជាការកត់សម្គាល់ តាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល នៅក្នុងខេត្តសៀមរាប មានបេក្ខជនមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុងស្រុកទាំង១២ ដែលប្រព្រឹត្តទៅដោយរលូន។

អញ្ជើញចូលរួមបើកកេសវិញ្ញាសាប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប មានវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា ព្រមទាំងលោកលោកស្រី ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្ត នៅតាមមណ្ឌលទាំង១៦ក្នុងក្រុងសៀមរាប។
មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២២-២០២៣នេះ បានចែកជា១៦មណ្ឌល មាន៤៣៦បន្ទប់ ដែលមានបេក្ខជនប្រឡងសរុប១០ ៨១៩នាក់ ស្រី ៦២៥១នាក់ ។ ក្នុងនោះ បេក្ខជនចំណេះទូទៅចំនួន៩ ៤៦៣នាក់ , បេក្ខជនស្វ័យរិនចំណេះទូទៅ១ ០២៣នាក់ ស្រី ៥៦៩នាក់ , បេក្ខជនបំពេញវិជ្ជា១៥៤នាក់ ស្រី៧៧នាក់ ,បេក្ខជនស្វ័យរិនបំពេញវិជ្ជា១៧៩នាក់ ស្រី ៨៦នាក់។

ក្នុងនោះ មានថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល ស្មើ១២៩បន្ទប់ បេក្ខជនចំនួន៣ ១៧១នាក់ ស្រី១ ៩៨៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១១មណ្ឌល មាន៣០៧បន្ទប់ មានបេក្ខជនចំនួន៧៦៤៨នាក់ ស្រី៤២៦៤នាក់។ សម្រាប់វិញ្ញាសាប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស។
លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា ព្រមទាំងលោក លោកស្រី ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និងបេក្ខជនទាំងពីរភេទ ថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់សិស្សានុសិស្សដែលត្រូវបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ និងឈានទៅចូលទៅសិក្សាបន្តនៅ សាកលវិទ្យាល័យផងដែរ៕
អត្ថបទ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


