ព័ត៌មានជាតិ
ក្នុងចំណោមវ៉ាក់សាំង៣០ម៉ឺនដូស សម្រាប់ ១៥ម៉ឺននាក់ គឺអាចចាក់បានប្រហែល ១៤៩,៥០០នាក់
ក្នុងចំណោមវ៉ាក់សាំង៦០ម៉ឺនដូស ដែលជាជំនួយរបស់សាធារណរដ្ឋចិននឹងបែងចែកជាពីរជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូសសម្រាប់ចាក់ជូនកងទ័ព និងប៉ូលីសនៅតាមព្រំដែន និងវ៉ាក់សាំង៣០ម៉ឺនដូសទៀតជូនដល់ក្រសួងសុខាភិបាលសម្រាប់ចាក់មន្ត្រីសុខាភិបាល និងដល់ពលរដ្ឋជាអាទិភាព។ មនុស្សម្នាក់ត្រូវការចាក់វ៉ាក់សាំង២ដង ប៉ុន្តែក្រសួងសុខាភិបាលត្រៀមសម្រាប់ក្រុមអាទិភាពតែជាង ១៤៩,៥០០នាក់សិនទេ។

លោកស្រី ឱវណ្ណ ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២១នេះ ថាដោយសារមនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំង២ដូស។ ប៉ុន្តែតាមរយៈបទពិសោធន៍ចាក់វ៉ាក់សាំងជំងឺនានារបស់កម្ពុជាកន្លងមក បានសន្និដ្ឋានថា ក្នុងចំណោមវ៉ាក់សាំង៣០ម៉ឺនដូស សម្រាប់ ១៥ម៉ឺននាក់ គឺអាចចាក់បានប្រហែល ១៤៩,៥០០នាក់ ទេ។
លោកស្រី ឱ វ៉ាន់ឌីន បានពន្យល់ថា ការចាក់វ៉ាក់សាំងបានតែមនុស្ស១៤៩,៥០០នាកនេះ ដោយសារគិតពីការខូចខាតពី១៥ ទៅ២០ភាគរយ ពេលដឹកជញ្ជួន និងពេលកំពុងចាក់ ដែលអាចមានការបែកខ្លះៗជាយថាហេតុ។
ក្រសួងសុខាភិបាល បានប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មានចាប់ពីថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១នេះតទៅនៅតាមមន្ទីរពេទ្យចំនួន៤ក្នុងរាជធានីភ្នំពេញ។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់នៅថ្ងៃនេះថា គណៈកម្មការ នឹងរៀបចំកម្មវិធីការចាក់វ៉ាក់សាំង Sinopharm បង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។
ការចាក់វ៉ាក់សាំងនេះនឹងប្រពឹត្តទៅនៅ៤ទីតាំងគឺ៖
១. នៅមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។
២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងទី៤. នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា អ្នកដែលមានសិទ្ធិអាទិភាពក្នុងការទទួលវ៉ាក់សាំងកូវីដ-១៩មុនគេមានជាង៤២ម៉ឺននាក់ ក្នុងនោះសុទ្ធសឹងជាអ្នកធ្វើការមានហានិភ័យខ្ពស់រាប់ចាប់ពី អ្នកប្រមូលសំរាម អនាម័យទីក្រុង អ្នកបើកបរ ព្រះសង្ឃ កីឡាករ កងទ័ព មន្ត្រីសុខាភិបាល មន្ត្រីអប់រំ មន្រ្តីរាជការស៊ីវិល មន្ត្រីតុលា មន្ត្រីពន្ធនាគារ រដ្ឋបាលព្រៃឈើ ជលផល មន្ត្រីអគ្គីសនី ក្រុមប្រឹក្សាខេត្តក្រុម រដ្ឋបាលជលផលនិងមន្រ្តីផ្សេងៗទៀតដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់៕
អត្ថបទ៖ សំអឿន
សូមចូលអានអត្ថបទទាក់ទង៖ ការចាក់វ៉ាក់សាំងកូវីដ១៩ មាន៤ទីតាំងនៅភ្នំពេញ
នាយករដ្ឋមន្ត្រីប្រកាសឱ្យ សមាជិករដ្ឋាភិបាល ទៅចាក់វ៉ាក់សាំងដើម្បីជាគំរូដល់ប្រជាពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


