ព័ត៌មានជាតិ
ក្រោយតភ្ជាប់ផ្លូវប្របមាត់សមុទ្រជាង ១០គីឡូម៉ែត្រ បានបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ ទៅលេងឆ្នេរអង្កោល
លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានលើកឡើងថា ខេត្តកែប បានប្រែមុខមាត់ថ្មី ក្រោយទទួលបានផ្លូវប្របមាត់សមុទ្រមួយខ្សែជាង ១០គីឡូម៉ែត្រ តភ្ជាប់ពីកំពង់ផែកោះទន្សាយក្រុងកែប ទៅឆ្នេរអង្កោល ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ឆ្នេរសមុទ្រអង្កោល ជាកន្លែងកម្សាន្តដ៏ទាក់ទាញនៅខេត្តកែប។ ភ្ញៀវទេសចរ អាចសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ហែលទឹកសមុទ្រលេងកម្សាន្ត មើលថ្ងៃលិច បោះតង់ និងស្ទូចត្រី ជាដើម។ នៅឆ្នេរអង្កោល សំបូរដោយគ្រឿងសមុទ្រធម្មជាតិ ដែលរកបានដោយប្រជានេសាទ ដូចជា៖ ក្ដាម និងបង្គារ ដែលមានតម្លៃសមរម្យ។ ការធ្វើដំណើរពីឆ្នេរអង្កោល ទៅកាន់ក្រុងកែប មានចម្ងាយជាង ១០គីឡូម៉ែត្រ និងប្រើពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងបន្តថា ពីមុនឆ្នេរអង្កោលនេះ មិនសូវមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប៉ុន្មាននោះទេ ដោយសារមិនទាន់មានផ្លូវចូលដល់ឆ្នេរ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ឆ្នេរអង្កោលបានប្រែមុខមាត់ថ្មី ក្រោយផ្លូវមួយខ្សែប្រវែងជាង ១០គីឡូម៉ែត្រ បានតភ្ជាប់ពីកំពុងផែទេសចរណ៍កោះទន្សាយក្រុងកែប មកដល់ឆ្នេរអង្កោលបំបែកតភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ ដោយបានបង្កភាពងាយស្រួល ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅលេងកម្សាន្ដ។

លោកបានបញ្ជាក់ថា បន្ទាប់ពីផ្លូវប្របមាត់សមុទ្រ បានតភ្ជាប់ពីកំពុងផែទេសចរណ៍កោះទន្សាយក្រុងកែប មកដល់ឆ្នេរអង្កោលមក គឺមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកលេងលម្ហែកម្សាន្តយ៉ាងច្រើនកុះករ នៅឆ្នេរអង្កោល ជាពិសេសថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន។ ឆ្នេរអង្កោល ជាឆ្នេរធម្មជាតិមិនទាន់មានការកែច្នៃ មានខ្សាច់ល្អ និងទឹកថ្លា ផងដែរ។

អាជ្ញាធរ តែងតែណែនាំដល់អាជីវករលក់ដូរ នៅតាមតំបន់ឆ្នេរនេះជាប្រចាំ ត្រូវរៀបចំបញ្ជីមុខម្ហូបឲ្យបានច្បាស់លាស់ និងដាក់តម្លៃឲ្យសមរម្យ កុំឲ្យមានការលួចបន្លំភ្នែកជញ្ជីងដល់ភ្ញៀវ ធ្វើយ៉ាងណាឲ្យភ្ញៀវមកលេងកម្សាន្តម្ដងហើយ ចង់ដើមកលេងកម្សាន្តម្ដងទៀត៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


