ព័ត៌មានជាតិ
ព្រឹត្តិការណ៍ដ៏អស្ចារ្យ! ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន
ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាំយកនូវទស្សនីយភាពដ៏អស្ចារ្យ និងជាព្រឹត្តការណ៍សិល្បៈដ៏ធំមួយដោយមានសិល្បករ-សិល្បការិនី កម្ពុជា និង ជប៉ុន សម្តែងចំនួន ២០០នាក់ ប្រព្រឹត្តនៅថ្ងៃទី ០២ និង០៣ ខែធ្នូ ឆ្នាំ២០២៣ នៅឯបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីនេះ គឺជាការសហការរៀបចំរវាង សមាគមជនជាតិជប៉ុននៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងទទួលការគាំទ្រ ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា និងសហការផ្សព្វផ្សាយដោយទូរទស្សន៍បាយ័ន។

ជាមួយគ្នានេះដែល ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងនាំយកនូវការសម្ដែង វង់ភ្លេង របាំ ល្ខោន និងទស្សនីយភាពដ៏អស្ចារ្យ រវាងសិល្បករ សិល្បការិនី កម្ពុជា និងជប៉ុន មានដូចជា (មានការសម្ដែងរហូតដល់ ១៣ផ្ទាំងទស្សនីភាព)៖
– ការសម្តែងវង់ភ្លេងខ្មែរចម្រុះ (កម្ពុជា)
– ការសម្តែង Classic/distant sound of deer (ជប៉ុន)
– ការសម្តែង Reison Kuroda/Smoke (ជប៉ុន)
– ការសម្តែង Dai Fujikura / Ai for sho (ជប៉ុន)
– ការសម្តែង Motoharu Kawashima / Aison-ritsu Doufu (ជប៉ុន)
– ការសម្តែង Classic / Dragonfly (Kse Diev) (ជប៉ុន)
– ការសម្តែង Yu Kuwabara / title, trio (ជប៉ុន)
– ការសម្តែងរបាំព្រះរាជទ្រព្យ (កម្ពុជា)
– ការសម្តែងល្ខោនខោល (កម្ពុជា)
– ការសម្តែងរបាំប្រពៃណីចម្រុះ (កម្ពុជា)
– ការសម្តែង Noh (ជប៉ុន)
– ការសម្តែង Gagaku (ជប៉ុន)
– ការសម្តែងចម្រៀងជុំគ្នារវាងសិល្បករ សិល្បការិនី កម្ពុជា-ជប៉ុន។
ព្រឹត្តិការណ៍នេះ នឹងសម្ដែងជូនដល់ភ្ញៀវកិត្តិយស និងទស្សនិកជនទស្សនាដោយសេរី នៅថ្ងៃទី ០២ និង០៣ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥៖០០នាទីល្ងាច រហូតដល់ម៉ោង ៩៖០០នាទីយប់ នៅឯបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប។


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


