ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឲ្យលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាព មានសិទ្ធិចូលបម្រើការងារដោយគ្មានរើសអើង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាព មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង។ ការណែនាំនេះ ធ្វើឡើងក្នុងពិធី «អបអរសាទរទិវាជនមានពិការភាពលើកទី ២៥ និងអន្តរជាតិលើកទី ៤១» នាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣នេះ។

ជាមួយនឹងការអបអរសាទរទិវាជនមានពិការភាពនៅកម្ពុជា និងអន្តរជាតិនាឆ្នាំ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ដូចជា៖
ទី១. ត្រូវបង្កើនការធ្វើវិនិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងពីការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថា ជនមាពិការភាព អាចរស់នៅក្នុងសង្គមកម្ពុជា ដោយមានសមធម៌ មានឱកាសប្រកួតប្រជែង ទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។
ទី២. គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការជាតិ ស្ដីពី ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្ដបញ្ចាកោណ ដំណាក់កាលទី ១ ដោយផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលជំនាញ រក្សាបាននូវទេពកោសល្យ ការច្នៃប្រឌិតរបស់ជនមានពិការភាព ដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោកមិនទុកឲ្យនរណាម្នាក់ នៅដាច់ដោយឡែក។
ទី៣. គ្រប់ក្រសួង-ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្ដើមកែសម្រួល ឬរៀបចំផាកសុខវត្ថុ សម្រាប់ជនមានពិការភាព នៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ ស្ដីពី កិច្ចលើកកម្ពស់សិទ្ធិជនពិការ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
ទី៤. គ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាព ឲ្យបំពេញមុខងារតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ-និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម។
៥. ត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកដោយកាតព្វកិច្ចជ្រើសរើសជនមានពិការភាព ឲ្យចូលបម្រើការងារបន្តនិរន្តភាព និងការងារ ដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។
៦. ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សាយឲ្យទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាព គរ ថ្លង់ អាចទទួលបានព័ត៌មាន បានទាន់ពេលវេលា។
៧. ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួល ជូនជនមានពិការភាព ឲ្យទទួលបានបណ្ណបើកបរស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ដ។
៨. គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន បន្តពង្រឹងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានស្រាប់ និងបន្តចូលរួមគំនិតផ្ដួចផ្ដើមបន្ថែមទៀត លើកិច្ចការការពារ និងលើកកម្ពស់សិទ្ធិជនពិការ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


