ព័ត៌មានជាតិ
វេទិកាសាធារណៈនៅខណ្ឌកំបូល ពលរដ្ឋស្នើសុំស្ថាបនាផ្លូវ លូ ប្រឡាយទឹកនិងតបណ្តាញទឹកស្អាត
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិសាស្រ្តខណ្ឌកំបូលប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធនិងបញ្ហាភូមិសង្កាត់មានសុវត្ថិភាពនោះទេ។ អ្វីដែលជាកង្វល់និងការស្នើរបស់ពួកគាត់ គឺសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានពិសេសគឺការសុំស្ថាបនា ផ្លូវ លូ ប្រឡាយទឹកនិងការសុំតបណ្តាញទឹកស្អាតជាដើម។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ត្រូវបានធ្វើឡើងនៅវិមានពិភពថ្មី ស្ថិតក្នុងបុរីពិភពថ្មីកំបូល ផ្លូវលេខ ២E ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
វេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរផ្ទាល់មាត់ចំនួន ១៤ នាក់ ដោយស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិដ្ឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ជួយអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ សុំជួយដាក់ភ្លើងស្តុបជាដើម។
លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានមានប្រសាសន៍លើកឡើងថា ការលើកឡើងជាសំណើរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ដូចជា ការសុំស្ថាបនាផ្លូវ ការតណ្តាញទឹក ការស្តារប្រឡាយជាដើមនោះ មានសំណើខ្លះគឺមាននៅក្នុងគម្រោងរបស់រាជធានីខណ្ឌហើយ ហើយអ្វីដែលមិនមាននៅក្នុងគម្រោងនឹងដាក់ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។ ដោយឡែកចំពោះការសុំឲ្យអន្តរាគមន៍ចំពោះការជីកកកាយទួលបុរាណ រដ្ឋបាលខណ្ឌនឹងឲ្យអភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែអ្នកអនុវត្តនៃការជីកកកាយទួលបុរាណនោះខាងក្រសួងវប្បធម៌ជាអ្នកអនុវត្ត។

លោកស៊ុយ សេរិទ្ធ បានលើកឡើងថា ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំអោយលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការងារនេះដែរ រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានគិតគូរណាស់។ ជាទិសដៅខាងមុខនេះ រាជរដ្ឋាភិបាលមានគម្រោងធំមួយ ដោយនឹងប្រើប្រាស់ថវិការហូតដល់រាប់រយលានដុល្លារ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។
គម្រោងនេះមួយផ្នែក ត្រូវដោះស្រាយលើការបង្វែរផ្លូវទឹកកុំឲ្យចូលមករាជធានីភ្នំពេញនិងមួយផ្នែកទៀត បង្កើតនូវប្រព័ន្ធលូប្រឡាយដើម្បីរំដោះទឹកចេញ។
លោកបន្តទៀតថា តម្រូវការប្រជាពលរដ្ឋពិតជាច្រើន ប៉ុន្តែថវិការបស់យើងនៅមានកម្រិត ដូច្នេះទេរដ្ឋបាលរាជធានីភ្នំពេញនឹងដោះស្រាយចំពោះតែគម្រោងណាដែលចាំបាច់បំផុតប៉ុណ្ណោះ សម្រាប់សំណើរផ្សេងទៀតនឹងដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលទេគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។

លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងដើម្បីអោយអាជ្ញាធររាជធានី ខណ្ឌ សង្កាត់និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋអោយអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ។
វេទិកានេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ។ វេទិកានេះក៏ចង់បង្ហាញឲ្យឃើញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងមក ថាតើបានគ្រប់ជ្រុងជ្រោយទេឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈបានកាន់ល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕
អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


