ព័ត៌មានជាតិ
ផ្ទះ៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះអស់ កាលពីម្សិលមិញនៅក្រុងបានលុង
អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

តាមការបញ្ជាក់ពីលោក ទន់ ពៅ ចៅសង្កាត់កាចាញ បានឲ្យដឹងថា ម្ចាស់ផ្ទះទាំង៣ខ្នង ដែលរងគ្រោះខាងលើនេះ ទី១.ឈ្មោះ ស្រ៊ីន ស្រឿន ឆេះអស់ផ្ទះមួយខ្នង ទំហំ ៥គុណ៧ម៉ែត្រទី២.ឈ្មោះ ផៃ សិរី ឆេះផ្ទះមួយខ្នង៥,៥០គុណ៩ម៉ែត្រ ទី៣.ឈ្មោះ ម៉ៅ វាសនា, ឈ្មោះ លីសុខា, ឈ្មោះ ហេង សុខុម, ឈ្មោះ ឌុក រិទ្ធិ។ (ផ្ទះទី៣ជាផ្ទះល្វែងរបស់ក្រុមហ៊ុន ក្នុងនោះមាន៦បន្ទប់ ពួកគាត់រស់នៅជុំគ្នា)។


លោកចៅសង្កាត់បានបន្តថា តាមការសន្និដ្ឋានជំហ៊ានដំបូងការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ បើតាមការបញ្ជាក់ពីលោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កាចាញបានឲ្យដឹងថា គ្រោះមហន្តរាយអគ្គិភ័យខាងលើនេះ បណ្តាលឲ្យរងការខូចខាតដូចជា៖ ១.ឈ្មោះ ស្រ៊ីន ស្រឿន ភេទប្រុស អាយុ៥៣ឆ្នាំ សម្ភារៈខូចខាតផ្ទះចំនួន ១ខ្នង សង់អំពីឈើទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ ទូរទស្សន៍ ២១អ៊ីញចំនួន ១គ្រឿង លុយខ្មែរចំនួន ៥៥០,០០០៛និងសម្ភារៈប្រើប្រាស់មួយចំនួន, ២.ឈ្មោះ ផៃ សិរី ឆេះផ្ទះ ១ខ្នង ទំហំ ៥,៥ម៉ែត្រ គុណ ៩ម៉ែត្រ ម៉ាស៊ីនកិនទឹកអំពៅចំនួន ១ កង្ហារចំនួន ១ លុយខ្មែរចំនួន១២លានរៀល គ្រឿងអលង្ការ តម្លៃសរុប ២,៣០០,០០០.រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន, ៣.ឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ ទូរទស្សន៍ ២១អ៊ីញចំនួន ១គ្រឿង លុយខ្មែរចំនួន ២លានរៀល គ្រឿងអលង្ការ តម្លៃសរុប ១២០,០០០.រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន, ៤.ឈ្មោះ ហេង សុខុម ភេទប្រុស អាយុ៣៩ឆ្នាំ ទូរទស្សន៍ ២១អ៊ីញចំនួន ១គ្រឿងលុយចំនួន ៨០០,០០០.រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន, ៥.ឈ្មោះ ឌុក រិទ្ធិ ភេទប្រុស អាយុ៥២ឆ្នាំ ទូរទស្សន៍ចំនួន ១គ្រឿង ក្បាលវីស៊ីឌី ១គ្រឿង លុយខ្មែរចំនួន ៨០០,០០០.រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន និង ទី៦.ឈ្មោះ លីសុខា ភេទប្រុស អាយុ៥១ឆ្នាំ ទូរទស្សន៍ ២១អ៊ីញចំនួន ១គ្រឿង គ្រឿងអលង្ការ តម្លៃសរុប ១,០០០,០០០.រៀលនិងសម្ភារៈប្រើប្រាស់មួយចំនួន។


គួរបញ្ជាក់ផងដែរថា ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង អស់ទឹក៤រថយន្ត និងរថយន្តស៊ីទែនទឹករបស់ក្រុមហ៊ុនហ្វីសរ៉ាប់ប័រ២រថយន្ត ដើម្បីជួយអន្តរាគមន៍ ហើយក្នុងឱកាសនោះ លោក ណាន ស៊ីថា ម្ចាស់ភូមិខ្មែររីស៊តបានជួយឧបត្ថម្ភគ្រួសាររងគ្រោះតាមរយៈលោកចៅសង្កាត់កាចាញចំនួន២០០ដុល្លារ ផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ សមត្ថកិច្ចស្រុកគីរីវង់បន្តចុះបង្ក្រាបដំណាំកញ្ឆាមួយចំនួនធំបន្ថែមទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


