ព័ត៌មានជាតិ
មន្ត្រីរាជរដ្ឋាភិបាល ផ្ដាំអ្នកវិភាគគួរតែមានគោល ការណ៍ «ខួរក្បាលធំជាងអណ្ដាត» មុននិយាយអ្វី មួយ
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្ដាំទៅអ្នកវិភាគទាំងអស់គួរតែប្រកាន់យកនូវគោលការណ៍ «ខួរក្បាលធំជាងអណ្ដាត» មុននឹងនិយាយអ្វីមួយដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ។

ការផ្ដាំផ្ញើទៅកាន់ក្រុមអ្នកវិភាគបែបនេះ ដោយហេតុលោកព្រួយបារម្ភថា រាល់ការវិភាគរបស់អ្នកទាំងនោះ អាចបង្កជា ផលប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងការសម្ងាត់ជាតិ។
ក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងដូច្នេះថា «ខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនអ្នកវិភាគទាំងអស់ ខ្ញុំហៅ បងប្អូន ព្រោះខ្ញុំនិយាយក្នុងនាមភាតរភាព ខ្ញុំនិយាយក្នុងនាមមិត្តភាព ខ្ញុំនិយាយក្នុងនាមខ្មែរដូចគ្នា ថា បើសិនយើងចង់ឃើញកម្ពុជាទាញយកប្រយោជន៍ពីទំនាក់ទំនងអន្តរជាតិរវាងបណ្ដាប្រទេសជិតខាងកម្ពុជា រវាងបណ្ដាប្រទេសក្នុងតំបន់ លើឆាកតំបន់ ឬលើឆាកអន្តរជាតិ ម្នាក់ៗទាំងអ្នកចេះដឹង ទាំងសាមញ្ញជនធម្មតា ទាំងពលរដ្ឋខ្មែរធម្មតា គួរតែប្រកាន់គោលការណ៍មួយ នោះធ្វើយ៉ាងណាគួរតែមានខួរក្បាលធំជាងអណ្ដាត»។
ការស្នើឱ្យអ្នកវិភាគប្រកាន់យកគោលការណ៍ «ខួរក្បាលធំជាងអណ្ដាត» នេះ គឺលោក ហ្សង់ហ្វ្រង់ស័រ ចង់បញ្ជាក់ថា នៅលើឆាកតំបន់ ក៏ដូចជានៅលើឆាកនយោបាយអន្តរជាតិ មិនអាចនិយាយអ្វីស្រេចតែចិត្តចង់និយាយនោះទេ ពីព្រោះការលើកឡើងខ្លះអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ជាតិ ពោល គឺប៉ះពាល់ដល់រឿងសម្ងាត់របស់ជាតិ និងរឿងសន្តិសុខរបស់ជាតិ ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


