ព័ត៌មានជាតិ
តម្លៃស្រូវហក់ឡើង ស្រូវពូជសែនក្រអូបនិងស្រូវស្រង៉ែអាចលក់បាន ១៣៩០ រៀល
ផលដំណាំស្រូវរបស់ប្រជាកសិករបានហក់ឡើងជាងឆ្នាំមុន ក្រោយពីការប្រមូលផលវគ្គទី ១ ត្រូវបានឈ្មួញទម្លាក់តម្លៃយ៉ាងគំហុកធ្វើឲ្យប្រជាកសិករប្រតិកម្មយ៉ាងផុសផុល ហើយត្រូវបានអាជ្ញាធរចុះជួយអន្តរាគមន៍ដោយកំណត់តម្លៃឲ្យឈ្មួញទទួលទិញក្នុងតម្លៃ ១ គីឡូក្រាមមិនឲ្យក្រោម ១២៥០ រៀលឡើយ ទើបប្រជាកសិករបានស្ងប់ស្ងាត់ទៅវិញ។

ប្រជាកសិករនៅស្រុកភ្នំព្រឹកសប្បាយចិត្តដែលតម្លៃស្រូវបានហក់ឡើងនៅពេលនេះ ដែលធ្វើឲ្យពួកគាត់បានធូរស្រាលសេដ្ឋកិច្ចគ្រួសារ និងអាចដោះបំណុលបានខ្លះៗទៀតផង។
កសិករឈ្មោះ រដ្ឋា រស់នៅស្រុកភ្នំព្រឹកជាប់ព្រំដែនប្រទេសថៃបានឲ្យដឹងថា កាលពីប្រមូលផលវគ្គទី ១ ឈ្មួញបានទម្លាក់ថ្លៃយ៉ាងគំហុកដែលធ្វើឲ្យកសិករខកចិត្តគ្រប់គ្នា ហើយអ្នកខ្លះក៏បង្ខំលក់ហើយអ្នកខ្លះរួមនិងលោកផងមិនទាន់បានលក់នោះទេព្រោះមិនបានរួចដើមផង។
ក្រោយពីខាងមន្ទីរកសិកម្មខេត្តបានចុះជួយសម្របសម្រួលក្នុងតម្លៃ ១ គីឡូក្រាម ១២៥០ រៀល កសិកររូបនេះបានលក់ចេញខ្លះ ហើយរហូតមកដល់ពេលនេះក៏បានឡើងជាបន្តបន្ទាប់ ដោយលោកអាចលក់បាន ក្នុង ១ តោនចន្លោះពី ១០ ៥០០ បាត ( ប្រាក់ថៃ) ដល់ ១០ ៧០០ បាត។
“មិនថាតែខ្ញុំទេ ប្រជាកសិករដទៃទៀតក៏សប្បាយចិត្តដែរ ព្រោះជីវភាពពួកខ្ញុំគឺសំអាងលើតែផលកសិកម្មប៉ុណ្ណោះក្រៅពីដំណាំរួមផ្សំផ្សេងៗទៀត”។
មិនខុសគ្នាពីកសិករខាងលើ ពលរដ្ឋឈ្មោះ សុីម ជាកសិករក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបងបានលើកឡើងថា “ខ្ញុំសប្បាយចិត្តដែលឆ្នាំនេះស្រូវលក់បានថ្លៃជាងឆ្នាំមុន”។
កសិកររូបនេះដែលដំបូងអស់សង្ឃឹមដែលតម្លៃស្រូវធ្លាក់ចុះយ៉ាងខ្លាំងមិនរួចថ្លៃធ្វើផង តែក្រោយមកបានហក់ឡើងវិញបាន ១២៥០ រៀលក្នុង ១ គីឡូក្រាម ក្រោយពីមានមន្ត្រីចុះជួយសម្របសម្រួលហើយមកដល់ពេលនេះកាន់តែឡើងថ្លៃជាបន្តទៀត។
បើតាមស្រ្តីរូបនេះ ម្សិលមិញស្រូវលោកស្រីលក់ចេញបានតម្លៃជាង ១ លានរៀលក្នុង ១ តោន។
ជុំវិញតម្លៃស្រូវឆ្នាំនេះ លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ឆ្នាំនេះស្រូវមានហាងឆេងជាងឆ្នាំកន្លងទៅក្រោយពីការប្រមូលផលវគ្គដំបូងរបស់ប្រជាកសិករ ត្រូវបានឈ្មួញទម្លាក់ថ្លៃដែលធ្វើឲ្យកសិករប្រតិកម្មរហូតដល់មន្ទីរកសិកម្មខេត្ត និងលោក ឧកញ្ញ៉ា ភួ ពុយ ចុះកំណត់តម្លៃដល់ឈ្មួញមិនឲ្យទិញក្រោមតម្លៃ ១២៥០ រៀលក្នុង ១ គីឡូក្រាម ទើបមានការស្ងប់ស្ងាត់ទៅវិញ។
លោកបន្តថា រហូតមកដល់ពេលនេះតម្លៃស្រូវក៏បានហក់ឡើង តាមរយះតម្រូវការរបស់ក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុន ដែលបានធ្វើ MOU ជាមួយខាងកសិកម្មកម្ពុជា។
ការចុះកុងត្រាវគ្គទី ១ ក្នុង ១ គីឡូក្រាមតម្លៃ ១៣៩០ រៀល សម្រាប់ស្រូវពូជសែនក្រអូប និង ស្រូវស្រង៉ែ ហើយក្រៅពីស្រូវ ២ ប្រភេទនេះអាចលក់បាន ១២៥០ រៀលដល់ ១៣០០ រៀល តាមប្រភេទស្រូវ។
មន្រ្តីកសិកម្មរូបនេះបានឲ្យដឹងថា នៅពេលខាងមុខលោកមិនប្រាកដតម្លៃស្រូវអាចមានការប្រែប្រួលយ៉ាងណាតែលោកថា ផ្នែកវិស័យកសិកម្មកម្ពុជានឹងបានប្រសើរឡើង តាមរយះការពង្រឹងជាមួយបណ្តាប្រទេសជាដៃគូក្នុងនោះក៏ពង្រឹងផ្នែកគុណភាពផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ