ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តបេក្ខជនប្រឡង មន្ត្រីកសិកម្មឃុំមិនជាប់ឆ្នាំនេះ កុំបោះបង់ការព្យាយាម
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានលើកទឹកចិត្តដល់បេក្ខជនដែលប្រឡងមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣នេះ មិនជាប់ សូមកុំបោះបង់ ចោលការព្យាយាម និងកុំបាក់ទឹកចិត្ត ខណៈការជ្រើសរើសមន្ត្រីកសិកម្មឃុំ នឹងត្រូវធ្វើឡើងនាឆ្នាំបន្តបន្ទាប់ រហូតដល់ជាង ១,០០០នាក់ទៀត ឯណោះ។

ការឲ្យដឹងបែបនេះ ខណៈក្រសួងមុខងារសាធារណៈ ប្រកាសលទ្ធផលសម្រាប់ការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះ។ ក្នុងនោះ បេក្ខជនដែលប្រឡងជាប់មានចំនួន ២៥០នាក់ ហើយមានស្ត្រីចំនួន ៩៤នាក់។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការបញ្ចប់ដំណើរការប្រឡង និងកំណែវិញ្ញាសា នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣» កាលពីព្រឹកថ្ងៃសុក្រនេះថា បេក្ខជនដែលមិនទទួលបានជោគជ័យ សម្រាប់ការប្រឡងមន្ត្រីកសិកម្មឃុំនាឆ្នាំ ២០២៣នេះ សូមកុំឲ្យបោះបង់ចោលការព្យាយាម ខណៈដែលនឹងត្រូវធ្វើឡើងជាង ១,០០០នាក់ទៀត ឯណោះ។
ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងបែបនេះថា «មិនខុសពីការប្រឡងបាក់ឌុប ឬប្រឡងនៅក្នុងក្របខណ្ឌនេះទេ សូមឲ្យប្អូនៗទាំងអស់គ្នា ដែលមិនទទួលបានជោគជ័យនៅពេលនេះ សូមកុំឲ្យបោះបង់ចោល ហើយកុំឲ្យបាក់ទឹកចិត្ត ហើយលើកក្រោយ តាមពិតគឺនៅសល់ ១ពាន់ជាងនាក់ទៀត»។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដែរថា សូមកុំឲ្យគិតថា បរាជ័យម្ដង ធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្តឲ្យសោះ។
«ចឹងបើគាត់មាន passion គាត់នៅតែមានចំណង់ចំណូលចិត្ត ទៅលើវិស័យកសិកម្ម លើកទឹកចិត្តឲ្យពួកគាត់នឹងចុះឈ្មោះបន្តថែមទៀត ទៅប្រកួតប្រជែង ហើយចំពោះថា បើសិនជាគាត់ដូចថា ស្រលាញ់កសិកម្មផង ស្រលាញ់ (វិស័យ) ផ្សេងៗ គួបផ្សំនឹងវិស័យមុខងារសាធារណៈ ពេលណាក្រសួងមុខងារសាធារណៈ រៀបចំនូវការប្រឡងណាមួយ សូមលើកទឹកចិត្តពួកគាត់បន្តបន្ថែម កុំឲ្យគិតថា បរាជ័យមួយវាទៅជាការនាំឲ្យយើងបាក់ទឹកចិត្ត ហើយបានន័យថា ជាចំណុចចុងក្រោយ ម្ដងហើយ ម្ដងទៀតៗ ពេលខ្លះការខំប្រឹងប្រែង ពុះពារហ្នឹងហើយ នឹងនាំឲ្យយើងជោគជ័យៗ»។ នេះជាការលើកឡើងបន្ថែមពីឯកឧត្តម ហ៊ុន ម៉ានី។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងប្រជែងនេះ មានបេក្ខជនចូលរួមប្រឡងចំនួនសរុប ៣,៣៨១នាក់ ហើយជ្រើសរើសចំនួន ២៥០នាក់ ក្នុងឆ្នាំ ២០២៣នេះ។ បើតាមឯកឧត្តម ហ៊ុន ម៉ានី បន្ទាប់ប្រឡងជាប់ហើយ បេក្ខជនទាំង ២៥០នាក់ នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ ឲ្យស្របទៅតាមជំនាញជាក់ស្ដែង ទើបអាចចាប់ផ្ដើមបំពេញការងារជាមន្ត្រីកសិកម្មឃុំ បាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


