ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍នោះទេ ហើយគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺផ្អែកលើមូលដ្ឋាននៃគោលនយោបាយ ដែលបានដាក់ចេញកាលពីអាណត្តិមុនៗ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១,៦៩១នាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សចំនួន ១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍នោះទេ ដោយមិនមែន លុបចោលនូវគោលនយោបាយពីមុនៗ នោះឡើយ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «យើងមិនមែនធ្វើបដិវត្តន៍នោះទេ ខ្ញុំសូមបញ្ជាក់ ការកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ…មិនមែនផ្ដាច់ចោលនូវគោលនយោបាយពីមុន លុបចោលទាំងអស់ ហើយអនុវត្តកត្តាដូចជំនាន់ខ្មែរក្រហម ចូលមកលុបចោលនូវកម្មសិទ្ធិឯកជន ដាក់អីផ្សេងៗ យើងអត់ទេ»។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ គឺបន្តពីគោលនយោ បាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិមុនៗ ជាពិសេសយុទ្ធសាស្រ្ដបញ្ចកោណ គឺផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្រ្ដចតុកោណ៕
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


