ព័ត៌មានជាតិ
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ៖ ករណីបាញ់សម្លាប់មនុស្ស៣នាក់ នៅពោធិ៍សែនជ័យ កំពុងស្ថិតក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត
លោកឧត្តមសេនីយ៍ ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់កម្ពុជាថ្មី ឲ្យដឹងនារសៀលថ្ងៃទី១២ ខែកុម្ភៈ នេះថា ករណីឃាតកម្ម បាញ់សម្លាប់គ្នា ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម នៅពោធិ៍សែនជ័យ កំពុងស្ថិតនៅក្នុងនីតិវិធីស្រាវជ្រាវ និងស៊ើបអង្កេត ដូច្នេះមិនទាន់អាចសន្និដ្ឋានអ្វីទាំងអស់។

នៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខហាងលក់ទូរសព្ទ័ពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណីឃាតកម្ម បាញ់សម្លាប់គ្នាមួយ បង្កឡើងដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ។ ដែលករណីនេះ បណ្តាលឲ្យជនរងគ្រោះ៣នាក់បានស្លាប់ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀក លីម ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ សុខ ស៊ីដេត ភេទប្រុស អាយុ៤០ឆ្នាំ ទាំងពីរនាក់ស្លាប់នៅពេទ្យលោកសង្ឃ និងស្លាប់ម្នាក់ទៀតឈ្មោះ បូ រ៉ាភី ភេទប្រុស អាយុ៤៦ឆ្នាំ។

តាមការបំភ្លឺរបស់ឈ្មោះ ឈីវ ហៃ ភេទស្រីអាយុ៣២ឆ្នាំ មុខរបរលក់ផ្លែឈើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ឈ្មោះ អាត់ ផា អាយុ៣៣ឆ្នាំ បានបើករថយន្តមកឈប់មុខផ្ទះបំណងយកកូនទៅពេទ្យ លុះឈប់បានបន្តិចក៏មានម៉ូតូកង់បីមួយគ្រឿង ពណ៌ស បើកមកទល់មុខឡាន ហើយស៊ីផ្លេ២ទៅ៣ដង ដើម្បីឲ្យប្តីគាត់ បើកឡានចេញ ហើយប្តីគាត់បាននិយាយថា គាត់អែបខាងហើយ បងឯងបើកគេចទៅខាងណោះទៅ បន្ទាប់មកក៏មានទំនាស់គ្នា រួចក៏បែកគ្នាទៅ។ អ្នកស្រីបន្តថា មួយសន្ទុះក្រោយមក ជនបង្កបានបើកកង់បីត្រឡប់មកវិញ ដោយមានបក្ខពួកមកជាមួយផង រួមនឹងម៉ូតូ២គ្រឿង បានបង្កទំនាស់ម្តងទៀតរហូតដល់មានការប្រតាយប្រតប់គ្នា ឈានដល់ការបាញ់ប្រហារគ្នាតែម្តង ដោយឡែកប្តីរបស់គាត់បានគេចចេញពីកន្លែងកើតហេតុ។

សូមបញ្ជាក់ថា ករណីខាងលើនេះ ម្ចាស់រថយន្តមានទំនាស់ដំបូងជាមួយក្រុមខ្មាន់កាំភ្លើង រងរបួសបន្ដិចបន្តួចប៉ុណ្ណោះ ព្រោះបានគេចចេញពេលកំពុងប្រតាយប្រតប់គ្នា ខណៈអ្នកជនរងគ្រោះដែលស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់នោះ ជាមិត្តភ័ក្ររបស់ជនរងគ្រោះ ដែលនៅជួបជុំគ្នានៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ បានបន្សល់ទុកសំបកគ្រាប់កាំភ្លើងប្រភេទ៩មីលីម៉ែត្រចំនួន២គ្រាប់ នៅកន្លែងកើតហេតុ ហើយនគរបាលបានយករក្សាទុក៕
ដោយ ៖ កោះកែវ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


