ព័ត៌មានជាតិ
កម្ពុជា នាំទំនិញទៅទីផ្សារអាមេរិកបានជាង ៨,៨៩ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣
ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក នៅតែមានដំណើរការល្អ ពោលគឺសម្រេចបានជិត ៨,៩០ពាន់លានដុល្លារ រយៈពេល ១២ខែ ឆ្នាំ ២០២៣ ស្មើនឹង ០,៨% បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ៨,៩ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

អាមេរិក គឺជាទីផ្សារដ៏ធំជាងគេ ដែលបានទទួលទិញទំនិញរបស់កម្ពុជានៅឆ្នាំ ២០២៣។ ក្នុងនោះ សម្រាប់ខែ ធ្នូ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង ៧៥៣លានដុល្លារ ស្មើនឹង ០,៣% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៧៥១ លានដុល្លារអាមេរិក ពោលគឺខ្ពស់ជាងវៀតណាម ចិន និងជប៉ុនជាដើម។
ចំពោះទំនិញសំខាន់ៗដែលកម្ពុជា នាំទៅអាមេរិក មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
ដូចអ្វីដែលអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានវាយតម្លៃនាពេលកន្លងមកថា ការនាំចេញទំនិញរបស់កម្ពុជា មិនសូវមានសញ្ញាល្អប៉ុន្មានទេ នៅក្នុងឆមាសទី២នៃក្នុងឆ្នាំ ២០២៣។ មិនល្អអាចនឹងមានការថយចុះ ដោយសារវិបត្តិសកលនៅបន្តកើតមាន និងសង្រ្គាមរវាងអ៊ុយក្រែន រុស្ស៊ី ក៏ដូចជា អ៊ីស្រាអែល និងហាម៉ាស់អូសបន្លាយពេលយូរ នាំឱ្យការដោះដូរទំនិញរវាងប្រទេស និងប្រទេសថយចុះ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩,២ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧, ៨២ ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ៨,៩ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។
ដោយឡែក ទំហំពាណិជ្ជកម្មរវាងកម្ពុជា អន្តរជាតិ សម្រេចបានប្រមាណជាង ៤៦,៨២ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៣ ដោយក្នុងនោះ ចិនគឺជាប្រទេសដែលមានពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ រហូតដល់ ១២,២៦ពាន់លានដុល្លារ នៅលើអាមេរិក ដែលមានទឹកប្រាក់ជាង ៩,១៥ពាន់លានដុល្លារ, វៀណាម សម្រេចបានចំនួនជាង ៦,៥៨ពាន់លានដុល្លារ, ថៃ ចំនួនជាង ៣,៧១ពាន់លានដុល្លារ និងជប៉ុនមានចំនួនជាង ១,៧៩ពាន់លានដុល្លារ។ នេះបើតាមបង្ហាញរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


