ព័ត៌មានជាតិ
កម្ពុជា ស្នើចិនបន្ថែមវគ្គហ្វឹកហ្វឺនក្នុងប្រតិបត្តិការរក្សាសន្តិភាព និងសម្ភារៈបោសសម្អាតមីន
តាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិន, លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើសុំភាគីចិនបន្ថែមវគ្គហ្វឹកហ្វឺនក្នុងប្រតិបត្តិការរក្សាសន្តិភាព និងជំនួយជាសម្ភារៈបោសសម្អាតមីនមួយចំនួនទៀត។

ក្នុងជំនួបជាមួយលោក MA Shangkun អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងអាវុធ ក្រសួងការបរទេសចិន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានសម្ដែងការអរគុណចំពោះចិន ដែលបានជួយកម្ពុជាយ៉ាងសស្រាក់សស្រាំ និងយកចិត្តទុកដាក់ក្នុងការផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុង និងក្រៅប្រទេសដល់កម្ពុជាសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព នាពេលកន្លងមក និងបច្ចុប្បន្ន។

ទោះបីយ៉ាងនេះក្តី ចំណុចខ្វះខាតក៏នៅតែមាន ដូច្នេះហើយ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំបន្ថែមនូវវគ្គហ្វឹកហ្វឺន ដោយបង្កើនការហ្វឹកហ្វឺនពីរយៈពេលខ្លី មកធម្យម និងពីមធ្យម មករយៈពេលវែង ព្រមជាមួយនេះ លោកនាយឧត្តមសេនីយ៍ ក៏បានស្នើសុំនូវសម្ភារៈបោសសម្អាតមីន ក៏ដូចជាគ្រឿងបំពាក់ក្នុងថ្នាក់សិក្សា ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី ឆ្នាំ២០២៤-២០២៥។
លោក MA Shangkun អគ្គនាយករងគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន បានសម្ដែងសេចក្តីរីករាយដែលបានអញ្ជើញមកទស្សនកិច្ចកម្ពុជាពេលនេះ ដោយលោក បានលើកឡើងថា កម្ពុជា និងកម្ពុជា ជាមិត្តដ៏ល្អ ជាមិត្តរួមសុខរួមទុក្ខ និងជាបងប្អូនយ៉ាងស្មោះត្រង់។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិនរូបនេះ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ពិតជាមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ហើយមានផលប្រយោជន៍សម្រាប់ស្ថិរភាពសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន គឺជាផ្នែកមួយសំខាន់នៃប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


