ព័ត៌មានជាតិ
ទំនប់បាសាក់គោលដៅថ្មីមួយទៀត ទាក់ទាញភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង
ទំនប់ស្ទាក់ទឹកបាសាក់ ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានចម្ងាយពីទីរួមខេត្ត ៧៨ គ.ម ត្រូវបានបញ្ចូលជាតំបន់ទេសចរណ៍ធម្មជាតិកែច្នៃ ខណះដែលទំនប់មួយនេះបានកសាងឡើងតាំងឆ្នាំ ១៩៧៦។
បច្ចុប្បន្នទំនប់នេះបានប្រែមុខមាត់ថ្មីក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងមកលេងកម្សាន្តស្ទើររាល់ថ្ងៃ។


អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យដឹងថា ទំនប់បាសាក់ស្ថិតនៅក្រោមការគ្រប់គ្រងពីមន្ទីរធនធានទឹក។ ដោយសារទំនប់នេះក្រោយពីការស្ថាបនាថ្មី បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកសម្រុកទៅលេងជាហូហែរ ពិសេសនៅរាល់ថ្ងៃចុងសប្តាហ៍ទើបខាងមន្ទីរដាក់បញ្ចូលជាតំបន់ទេសចរណ៍។
លោកបន្តថា ក្រុមការងារក្រោយបានចុះវាយតម្លៃលើវិសាលភាពជុំវិញតំបន់នោះរួចមករកឃើញថា តំបន់នៅទំនប់មួយនេះមានសក្តានុពលច្រើនគួរសម ដែលខាងមន្ទីរទទួលយកដាក់បញ្ចូលជាតំបន់ទេសចរណ៍បន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង។
បើតាមអាជ្ញាធរមូលដ្ឋាន បច្ចុប្បន្ននេះមានភ្ញៀវក្នុងស្រុកនាំគ្នាទៅលេងកម្សាន្តជាបន្តបន្ទាប់មិនថាថ្ងៃបុណ្យជាតិ គឺមានប្រជាពលរដ្ឋជិតឆ្ងាយមកលេងកម្សាន្តហើយអ្នកភូមិស្រុកដែលធ្លាប់លក់ដូរនៅតូបក៏លក់ដាច់ជាងពេលកន្លងទៅផងដែរ។
អ្នកស្រី ដួង វី អាជីវករលក់ដូរម្នាក់ក្នុងចំណោមជាច្រើនទៀតបានលើកឡើងថា កាលពីមុនអ្នកស្រីក៏ដូចជាអ្នកលក់ផ្សេងទៀតដែរ គឺមិនសូវដាច់ទេ។ អ្នកខ្លះក៏ឈប់លក់ហើយអ្នកស្រីក៏នៅតែលក់បន្តរហូតមកព្រោះគ្មានការងារធ្វើ ក្រៅពីធ្វើស្រែចម្ការតិចតូច។
អ្នកស្រីបន្តថា “បច្ចុប្បន្នលក់ដាច់គ្រាន់បើ ក្រោយពីគេអភិវឌ្ឍន៍សាងសង់ទំនប់ថ្មី មានអ្នកមកលេងមិនសូវដាច់ ចឹងបានលក់ដាច់បានគ្រាន់បើដែរ”។

លោក ហម អរុណ បានឲ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ថែរក្សាអនាម័យ ខាងអាជ្ញាធរក៏បានណែនាំដល់អ្នកលក់ដូរនិងភ្ញៀវមកលេងកម្សាន្តត្រូវវេចខ្ចប់កាកសំណល់ឲ្យបានរៀងៗខ្លួន ចៀសវាងចោលផ្តេសផ្តាសនៅជុំវិញតំបន់ទំនប់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


