ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការ ក្រើនរំលឹកឲ្យក្រុមហ៊ុនកូរ៉េត្រូវធានាគុណភាពលើការសាងសង់ផ្លូវជាតិលេខ ៤៨
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានណែនាំឲ្យក្រុមហ៊ុនកូរ៉េដែលកំពុងសាងសង់ផ្លូវជាតិលេខ ៤៨ ទៅខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ពង្រឹងលើគុណភាពបច្ចេកទេសសាងសង់ និងត្រូវស្ថាបនាឲ្យសម្រេចតាមផែនការដែលបានកំណត់។
លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ បានបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ ៤៨ ត្រូវតែអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសមិនឲ្យមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ផងដែរលើបញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយធ្វើការបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់។

បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់ឲ្យក្រុមហ៊ុនសាងសង់ដាច់ខាតត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួនពីរគឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។
កាលពីម្សិលមិញនេះ លោក សូរ វ៉ិចទ័រ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាព ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ៤៨។ កិច្ចប្រជុំក៏មានការពិនិត្យការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈមនិងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន គម្រោងលើកកម្រិតគុណភាពផ្លូវលេខ៤៨ គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤២,៧១% ហើយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


