Connect with us

ព័ត៌មានជាតិ

ការវិនិយោគ​លើ​ចម្ការ​ឈើ​ដាំ​ ផ្តល់​ផលប្រយោជន៍​ជាច្រើន សម្រាប់​បរិស្ថាន និង​ធនធានធម្មជាតិ​

បានផុស

នៅ

​ថ្លែង​នៅក្នុង​អំឡុងពេល​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ យុវជន និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ និង​អ្នកសារព័ត៌មាន​សរុប​ប្រមាណ​ជិត​៣០០ នាក់ ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ឧស្សាហកម្ម​ចម្ការ​ឈើ​ដាំ​របស់​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើក​ថា រាជរដ្ឋាភិបាល​គាំទ្រ​កសិឧស្សាហកម្ម​ចម្ការ​ឈើ​ដាំ​ ព្រោះ​វា​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន​សម្រាប់​បរិស្ថាន​និង​ធនធានធម្មជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក នេត្រ ភក្ត្រា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​តែ​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​ចម្ការ ឈើ​ដាំ​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើត​ភាព​បៃតង និង​បង្កើត​ប្រភព​ឈើ​សម្រាប់​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។ លោក​គូសបញ្ជាក់ថា សារៈ​ប្រយោជន៍ នៃ​ចម្ការ​ឈើ គឺ​គេ​អាច​យក​ផល​មកប្រើប្រាស់ កែច្នៃ​ចាប់តាំងពី​គល់​រហូតដល់​ចុង ហើយ​វា​ក៏បាន​ចូលរួម​ក្នុង​ការ​បង្កើត​នូវ​គម្រប​បៃតង និង​សម្រាប់​ធនធានធម្មជាតិ ចម្ការ​ឈើ​ដាំ​នេះ​ គឺ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​ ដែល​ឈើ​ទាំងអស់នេះ គឺ​នឹង​ជំនួស​ការប្រើប្រាស់​ឈើ​ធម្មជាតិ ហើយ​យើង​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការការពារ និង​អភិរក្ស​ឈើ​ធម្មជាតិ​ដែល​មាន​ឲ្យ​បាន​គង់វង្ស​។​

​លោក នេត្រ ភក្ត្រា បានឲ្យ​ដឹង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ការពារ​ធន​ធាន​ធម្មជាតិ​។ ចម្ការ​ឈើ​ដាំ​ ដែល​បាន​និងកំពុង​រីកដុះដាល​នៅ​កម្ពុជា​នឹង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​វត្ថុធាតុដើម​ឈើ​កែច្នៃ​ពី​បរទេស និង​បង្កើត​ប្រភព​ឈើ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព នៅ​ក្នុង​ស្រុក ខណៈ​ធនធានធម្មជាតិ ព្រៃឈើ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ចូលរួម​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី សម្រាប់​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​។ លោក​បន្តថា ការវិនិយោគ​ទៅលើ​ចម្ការ​ឈើ​ដាំ គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​កាត់បន្ថយ​សម្ពាធ​ទៅលើ​ធម្មជាតិ​ពីព្រោះ​បច្ចុប្បន្ន​នេះ នៅ​លើ​ពិភពលោក និ​ន្នា ការ​នៃ​ការប្រើប្រាស់​ឈើ​ធម្មជាតិ គឺមាន​ការធ្លាក់ចុះ ប្រជាពលរដ្ឋ​ចាប់​ផ្តើម​យល់ដឹង​អំពី ផលប៉ះពាល់​ដែល​ពាក់ព័ន្ធ​ជា​មួយ​និង​បរិស្ថាន​នៅពេលដែល​ប្រើប្រាស់​ឈើ​ធម្មជាតិ​។

​លោក នេត្រ ភក្ត្រា លើកឡើង​ដែរ​ថា នៅ​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប សហរដ្ឋអាមេរិក គឺ​គេ​បាន​កែច្នៃ​ឈើ​ដាំ ដែល​ងាយ​នឹង​ដាំ ងាយ​នឹង​ទទួល​បាន​ផល ហើយ​បាន​កាត់បន្ថយ​សម្ពាធ​ទៅលើ​ធនធានធម្មជាតិ​។ ដោយឡែក​ប្រជាពលរដ្ឋ​ពីមុនមក ដែល​មាន​ទំនៀមទម្លាប់​ប្រើប្រាស់​គ្រឿង​សង្ហារ​រឹម មាន​ឈើ​ធម្មជាតិ​ជាដើម គឺ​គាត់​តែងតែ ប្រើ​ឈើ​សង្ហារ​រឹម​ពី​ធម្មជាតិ​នេះ ​គឺជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​មាន​សម្ពាធ​ទៅលើ​ឈើ​ធម្មជាតិ ពីព្រោះ​នៅពេល​ដែល​មាន​តម្រូវការ​ប្រើប្រាស់ គឺ​ត្រូវ​មាន​ការផ្គត់ផ្គង់ ដែល​នេះ​គឺជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវការ​ទប់ស្កាត់​ផងដែរ​។ លោក​បាន​បន្ថែមថា “​ប្រសិនបើ​យើង​មាន​អ្វី​ជំនួស​ដូចជា​ចម្ការ​ឈើ​ដាំ​ន នោះ​ការប្រើប្រាស់​ឈើ​ធម្មជាតិ​នេះ អាច​នឹងត្រូវ​កាត់បន្ថយ ហើយ​ឥឡូវនេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​ទីប្រជុំជន យើង​ឃើញ​គ្រឿង​សង្ហារ​រឹម​ដែល​គាត់​ប្រើ​សម្រាប់​ការ​តុបតែង​នៅ​ការិយាល័យ​ធ្វើការ ឬ នៅផ្ទះ​គាត់​មួយចំនួន គឺ​គាត់​បាន​ប្រើប្រាស់​ឈើ​កែច្នៃ​”​។

​នៅក្នុង​ឱកាស​នោះដែរ លោក​រដ្ឋលេខាធិការ​បា​ន​បង្ហាញ​ការគាំទ្រ និង​បាន​ថ្លែងថា ការ​ការវិនិយោគ​លើ​ចម្ការ​ឈើ​ដាំ​ពិត ជា​ពិត​ជាមាន​សារៈសំខាន់ ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ មកលើ​ការប្រើប្រាស់​ឈើ​ធម្មជាតិ​ហើយ ការបង្កើតឲ្យ​មាន​ឧស្សាហកម្ម​កែច្នៃ​ឈើ​នេះ ក៏​នឹង​ជួយ​បង្កើត​ការងារ និង​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​នោះ ចូលរួម​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ចំណែក​លោក សាន សុខ​ហៀ​ង តំណាង​របស់​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក បាន​ថ្លែងថា ផ្ទៃដី​ដែល​ក្រុមហ៊ុន​បានទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​មាន​ផ្ទៃដី​សរុប​ទំហំ​៣៤០០៧ ហិកតា ក្នុងនោះ​ក្រុមហ៊ុន បាន​កាត់​ផលប៉ះពាល់ ជាមួយនិង​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​រួចមក​ គឺ​នៅ​សល់​ប្រហាក់​ប្រហែលជា​២៥០០០ ហិកតា ។ បន្ទាប់ពី​ទទួល បាន​សិទ្ធិ​ក្នុង​ការដាំដុះ ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​យ៉ាង សកម្ម​ដោយ​ឈូស ឆាយ​ផ្ទៃដី និង​ដាំ​ដុះ​ឈើ ហើយ​មាន​ឈើ​មួយចំនួន​បាន​ធំ​អាច​កាប់​យក​កែច្នៃ​បាន​ផងដែរ​។ លោក​បន្តថា មកដល់​ពេលបច្ចុប្បន្ន​ក្រុមហ៊ុន​ដាំ​ដុះ​ឈើ​លើ​ផ្ទៃដី​សរុប​ជាង​៥ ពាន់​ហិកតា​ហើយ ហើយ​ប្រភេទ​ឈើ ដែល​បាន​ដាំ​នោះ​មានដូចជា ដើម​ប្រេងខ្យល់ ម៉ៃសាក់ និង​គ្រញូង​មួយចំនួ​ន​។​

​ទាក់ទង​បញ្ហា​នេះ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុ​ជាមាន​ធនធានធម្មជាតិ និង​ជីវចម្រុះ​ដ៏​សម្បូរ​បែប​។ ព្រៃឈើ​គ្របដណ្ដប់​៤៦,៨៦ ភាគរយ នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លោក​បន្តថា អាស្រ័យ​ដោយ សារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ យើង​បាន​លក់​ឥណទាន​កាបូន នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ (​ក្នុងភូមិ សាស្ត្រ​ខេត្តស្ទឹងត្រែង​) ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ាញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ ក្នុង​ក្របខ័ណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត ដោយ​ទទួលបាន​ថវិកា​សរុប​១១,៦ លាន​ដុល្លារ​អាមេរិក ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ សម្រាប់​ទ្រទ្រង់​ដល់​ការការពារ​និង​អភិរក្ស ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​ឆ្លើយតប​ទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ការ​ដាំ​ដុះ​បន្លែបង្ការ​ត្រូវ​រូតរះ​ដាំ​ពី​ដើមដៃតាម​តម្រូវការ​ទីផ្សារ​ទើប​លក់បាន​ចំណេញ​មិន​ខាតបង់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម