ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម៖ ក្នុងនាមជាយុវជនជំនាន់នេះ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមជាយុវជនជំនាន់នេះ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីចម្រេីន តាមបែបវិទ្យាសាស្ត្រសម័យសតវត្សទី២១ នេះ។

ការថ្លែងបែបនេះ របស់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីបោះជំរំយុវជនខេត្តកំពង់ចាមលេីកទី១២ ក្រោមប្រធានបទ យុវជនសតវត្សទី២១ជួយសង្គមជាតិ។ ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ លោកស្រី ស្រូយ សុជាតិ អគ្គនាយកដ្ឋាន យុវជន នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជេីញចូលរួមពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មកពីតាមបណ្តាលវិទ្យាល័យ ក្នុងស្រុក-ក្រុង ទាំង១០ ទូទាំងខេត្តកំពង់ចាម សរុបប្រមាណជាង៧០០នាក់ ក្នុងនោះដែរបែងចែងជា៦ក្រុម ដោយប្រារព្ធឡេីងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤ នៅវិទ្យាល័យកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជាមយយគ្នានេះ លោកស្រី ស្រូយ សុជាតិ អគ្គនាយកដ្ឋាន យុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានលេីកឡេីងដែរថា ក្នុងនាមយុវជនសម័យនេះ គឺត្រូវទទួលនូវអ្វីដែលថ្មីៗ តាមបែបវិទ្យាសាស្ត្រ ជឿនលឿនថ្មីៗ និងចេះរួបរួមគ្នាជាផ្លុងមួយ ដេីម្បីការអភិវឌ្ឃប្រទេសជាតិ ឲ្យមានការរីកចម្រេីន ពោល គឺជាយុវជនត្រូវធ្វេីយ៉ាងណាក្លាយខ្លួនឲ្យជាកូនល្អ សិស្ស ល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គមជាតិផងដែរ។
ទន្ទឹមនឹងនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញលេីកទឹកចិត្តដល់ក្រុមយុវជនទាំងអស់ត្រូវចេះយកអ្វីដែលបានធ្វើនិងជួបជុំនៅពេលនេះយកទៅអនុវត្តបន្តនៅតាមសាលា និងតាមសហគមន៍ខ្លួនវិញ ដេីម្បីធ្វេីយ៉ាងណាចូលរួមកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រេីន និងដេីម្បីក្លាយជាធនធានមនុស្សមួយដ៍ល្អមានសមត្ថភាពនិងចំណេះវិជ្ជាច្រេីនសំបូរបែប៕
ដោយ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


