ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប កំពុងដោះស្រាយបញ្ហាប្រឈមនានា និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្នុងខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំពិភាក្សានេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួន ដូចជា បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈមនានា និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននឺងកំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង។
ជាពិសេស បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខា ធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ស្ពឺ សំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬ អាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.។ ព្រមទាំង លើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោមភាព និងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ចំពោះល្បែងស៊ីសង សំដៅដល់ល្បែងគ្រប់ប្រភេទ ដែលគេលេងភ្នាល់ណាមួយ ដែលមានស៊ីមានសងទៅវិញទៅមក ហើយគោលដៅនៃការលេងល្បែងនោះ ដើម្បីឈ្នះលុយរបស់អ្នកឯទៀត។ ការលេងល្បែងស៊ីសងចាប់ផ្តើមចេញពីការមានគោលដៅគិតតែពីប្រយោជន៍ខ្លួន ពោលគឺចង់បានលុយពីអ្នកដែលបានចាញ់។ លោកបានបន្តថា កាលពីសម័យមុន សង្កេតឃើញមានល្បែងស៊ីសង ដែលគេនិយម ដូចជា ការជល់មាន់ដាក់លុយ ការជល់ក្របី ជល់ត្រី ការលេងអុកភ្នាល់គ្នាដាក់លុយ ការលេងបៀរ អាប៉ោង ការចាក់ខ្លាឃ្លោកជាដើម។
ប៉ុន្តែបច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើន និងទំនើប អ្វីៗក៏ងាយស្រួល នាំឱ្យមានការវិវត្តនៃការលេងល្បែងស៊ីសងនេះផងដែរ ដូចជា ការចាក់បាល់អនឡាញ ការចាក់ទឹកភ្លៀង និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗទៀត និងការលេងបៀរអនឡាញ ឡូតូ ចាក់កន្ទុយលេខ ឬចាក់ឆ្នោតជាដើម។ លោកថា ល្បែងមានឈ្នះមានចាញ់ តែល្បែងស៊ីសង គឺជំរុញឱ្យមានបំណងប្រាថ្នាចង់បានអ្វីមួយដែលឥតខ្លឹមសារ ហើយអ្នកដែលលេងល្បែងស៊ីសងមិនយូរប៉ុន្មាននឹងជួបប្រទះការបំភាន់ក្នុងគំនិតថា គេគ្រាន់តែលះបង់បន្តិចប៉ុណ្ណោះ ឬមិនចាំបាច់ចំណាយអ្វីសោះ តែទទួលបានមកវិញនូវប្រាក់ជាច្រើន។

ចំណែក លោក រស់ ភីរុណ អគ្គលរខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ជាគោលបំណងលើកកម្ពស់សេដ្ឋកិច្ច ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិស័យទេសចរណ៍ ព្រមទាំងបង្កើនការងារជូនប្រជាពលរដ្ឋ និងប្រមូលចំណូលថវិកាជាតិ។ ជាពិសេស ធ្វើយ៉ាងណាងកុំឱ្យមានបញ្ហាចំពោះសង្គម ដោយរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ លោកថា នៅខេត្តសៀមរាប គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា បានអនុញ្ញាតិច្បាប់ធ្វើអាជីវកម្មល្បែងផ្សងសំណាងចំនួន ៥កន្លែង។
លោកអគ្គលេខាធិការ គ.ល.ក. បានបញ្ជាក់ឱ្យដឹងថា មកដល់បច្ចុប្បន្ន គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាងចំនួន ២១អាជ្ញាបណ្ណ សាខាល្បែងផ្សងសំណាង ចំនួន៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន៩០ សម្រាប់តែប្រភេទឆ្នោតកោស ឆ្នោតសន្លឹក និងឆ្នោតឡូតូ ដែលបានដំណើរការជាយូរមកហើយ តាំងពីមុនពេលមានច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្មមកម្លេះ និងពុំមានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងនោះទេ ហើយ គ.ល.ក. ក៏មិនទាន់បានផ្តល់ការអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងគ្រប់ប្រភេទ តាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ ដល់ក្រុមហ៊ុនល្បែងផ្សងសំណាងណាមួយឡើយ៕


អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


