ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ ភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានខេត្តសៀមរាប
បើតាមប្រភពពីមន្រ្តីបម្រើការងារនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ បានភ្ជាប់ការហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ចាប់តាំងពីបើកឲ្យដំណើរការក្នុងអំឡុងខែតុលាឆ្នាំ ២០២៣។

លោក យឹម សានីរាន មន្រ្តីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទាំង ១១ ដែលមានជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរមាន ក្រុមហ៊ុន China Eastern Airlines (MU) ក្រុមហ៊ុន Cambodia Angkor Air (K6) ក្រុមហ៊ុន Vietnam Airlines (VN) ក្រុមហ៊ុន Singapore Airlines (SQ) ក្រុមហ៊ុន Malaysia AirAsia (AK) ក្រុមហ៊ុន Thai AirAsia (FD) ក្រុមហ៊ុន Thai Airways (TG) ក្រុមហ៊ុន Bangkok Airways (PG) ក្រុមហ៊ុន Lao Airlines (QV) ក្រុមហ៊ុន Vietjet Air (VJ) ក្រុមហ៊ុន Sky Angkor Airlines (ZA)។
ជាមួយគ្នានេះ មានទីក្រុងចំនួន ១៥ ដែលបានតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរមាន ទីក្រុងគុនមីង (ប្រទេសចិន) ទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ (ប្រទេសកម្ពុជា) ទីក្រុងប៉ាក់សេ និងហ្លួងព្រះបាង (ប្រទេសឡាវ) ទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) ទីក្រុងបាងកក (ប្រទេសថៃ) ទីក្រុងសិង្ហបុរី (ប្រទេសសិង្ហបុរី) ទីក្រុងហូជីមីញ ហាណូយ ដាណាង (ប្រទេសវៀតណាម) ទីក្រុងអីងជុន ដេគូ ប៊ូសាន និងម៉ូន (ប្រទេសកូរ៉េខាងត្បូង)។
បើតាមមន្រ្តីរូបនេះ លំហូរអ្នកធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានសៀមរាបអង្គរមួយថ្ងៃមានជាង ៥ ០០០ នាក់ ខណៈចំនួនជើងហោះហើរទាំងឡើងទាំងចុះមានជាង ៥០ ជើង។
អាកាសយានដ្ឋានសៀមរាបអង្គរ បានបើកដំណើរការជាផ្លូវកាលពីខែតុលា ឆ្នាំ ២០២៣ ជាការវិនិយោគក្រោមរូបភាព BOT។ ដោយចាយកញ្ចប់វិនិយោគអស់ជាង ១ ៣០០ លានដុល្លារ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅស្រុកសូទ្រនិគម មានចម្ងាយជាង ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ជាព្រលានយន្តហោះកម្រិត 4E ដែលអាចទទួលយន្តហោះឆ្លងទ្វីបហោះហើរនិងចុះចតបាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


