ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប នាំយកគ្រឿងឧបភោគ បរិភោគជូនបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមេសា នេះ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ជូនដល់បញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានរម្លឹកថា តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុង-ស្រុកទាំង១២ និងមន្ទីរ-អង្គភាព តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ ក៏បានរៀបចំព្រឹត្តិការណ៍១ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត ដែលនេះគឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។
លោក អភិបាលរងខេត្ត បានលើកទឹកចិត្តឱ្យនាយទាហាន នាយទាហារង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងត្រូវធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពកងទ័ពក្នុងអង្គភាព និងគ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារកងទ័ពឱ្យបានល្អក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង។ លោក សំកុល សុចិត្រា ក៏បានក្រើនរម្លឹកដល់កងកម្លាំងការពារព្រំដែនទាំងអស់ ត្រូវខិតខំបង្កើនសាមគ្គីភាពផ្ទៃក្នុង ខិតខំបន្តសហការជាមួយកងកម្លាំងជួរមុខ តាមខ្សែបន្ទាត់ព្រំដែនឱ្យបានល្អ ឱ្យក្លាយជាតំបន់មានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍលើគ្រប់វិស័យ។ មួយវិញទៀត កងកម្លាំងការពារព្រំដែន ក៏ត្រូវចូលរួមក្នុងការបង្ការ ទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ផ្សេងៗ ដូចជាការចរាចរណ៍គ្រឿងញៀនជាដើម។

អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ ៥០កេសថវិកា ៥លានរៀល មី ៤០កេស គោ ១ក្បាល, អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន ២៧មុខ និងថវិកា សរុប ១២លានរៀល ស្រាបៀរ ៥០កេស ,ប្រេងម៉ាស៊ូត ៥០០លីត្រ ពុយដាក់ប្រេង ០៥ពុយ និង តង់០១ , គោ ១ក្បាលជ្រូក ៣ក្បាល និង បានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀលផងដែរ។
គួរឱ្យដឹងថា គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលចុះសួរសុខទុក្ខកងយោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ព.ស ២៥៦៧ ប្រពៃណីជាតិខ្មែរ រួមមាន លោក សំកុល សុចិត្រាអភិបាលរងខេត្ត និង លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តតំណាង លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង រួមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់៕
អត្ថបទ៖ គឿន វេត





-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


