ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដ១៩ ចំនួន៣០០០ដូស ត្រូវបញ្ជូនមកខេត្តស្វាយរៀង រៀបចំចាក់ដល់កម្លាំងនគរបាល និងមន្ត្រីសុខាភិបាល
ស្វាយរៀង ៖ វ៉ាក់សាំងកូវីដ១៩ ចំនួន៣០០០ដូស ត្រូវបានក្រសួងសុខាភិបាលបញ្ជូនមកកាន់ខេត្តស្វាយរៀង ដោយអនុញ្ញាតឲ្យចាក់ទៅលើមន្ត្រីសុខាភិបាល និងកម្លានគរបាលខេត្ត ដែលមានមន្ទីរពេទ្យចំនួន៦ សម្រាប់ពិគ្រោះ និងចាក់វ៉ាក់សាំងនេះ។

លោកបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ទីរសុខាភិបាលបានជូនដំណឹងដល់ប្រធានមន្ទីរពេទ្យខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល មន្ទីរពេទ្យខេត្តរៀបចំចាក់វ៉ាក់សាំងកូវីដ ដល់កម្លាំងនគរបាល និងមន្ត្រីសុខាភិបាលនៅដំណាក់កាលទី១ និងជួយផ្ដល់ដំណឹង ដល់មន្ត្រីសុខាភិបាល មន្ត្រីជាប់កិច្ចសន្យា និងអ្នកបើកបរទាំងអស់ ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសុខាភិបាលរដ្ឋទាំងអស់ទូទាំងខេត្ត ឲ្យទៅចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តព្រមទាំងយក អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការទៅជាមួយផង។

លោកបានបន្តថា ទីតាំងដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដមានចំនួន៦កន្លែង រួមមាន៖
*ទី១៖ មន្ទីរពេទ្យខេត្តស្វាយរៀង
*ទី២៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ
*ទី៣៖ មន្ទីរពេទ្យបង្អែកស្វាយទាប
*ទី៤៖ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
*ទី៥៖ មន្ទីរពេទ្យបង្អែកជីភូ
*ទី៦៖ មន្ទីរពេទ្យបង្អែករមាសហែក។
លោកបញ្ជាក់ថា «ការចាក់វ៉ាក់សាំងនេះ អាចមានលទ្ធភាពចាក់ជូនមន្ត្រីនគរបាលចំនួន៥០នាក់ និងមន្ត្រីសុខាភិបាលចំនួន៥០នាក់យ៉ាងច្រើនបំផុត ក្នុងមួយកន្លែងក្នុងមួយថ្ងៃ ដូច្នេះដើម្បីកុំឲ្យមានការរង់ចាំយូរ និងខាតពេលវេលាធ្វើការងារ គឺបានបែងចែកវេនទៅចាក់វ៉ាក់សាំងការពារកូវីដ តាមទីតាំង៦កន្លែង ដែលស្ថិតនៅជិតបំផុតក្នុងមួយថ្ងៃ ៥០នាក់ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការ និងរហូតដល់អស់អ្នកស្ម័គ្រចិត្តចាក់តែម្តង»៕
កែសម្រួល ៖ នាគព័ន្ធ






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ