Connect with us

ព័ត៌មានជាតិ

កម្ពុជា ថៃ ធ្វើកិច្ចសហការរៀបចំការបង្រៀន និងរៀនផ្នែកអប់រំបច្ចេកទេស តាមប្រព័ន្ធទ្វេភាគី

បានផុស

នៅ

កម្ពុជា និងថៃ បានធ្វើពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការសម្រាប់រៀបចំការបង្រៀន និងរៀនផ្នែកអប់រំបច្ចេកទេស តាមប្រព័ន្ធទ្វេភាគី” រវាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ជាមួយក្រុមហ៊ុន CP ALL public Company Limited ប្រទេសថៃ និង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាមួយ Panyapiwat technological College, Kingdom of Cambodia ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការ សម្រាប់រៀបចំការបង្រៀន និងរៀនផ្នែកអប់រំបច្ចេកទេស តាមប្រព័ន្ធទ្វេភាគី” រវាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ជាមួយក្រុមហ៊ុន CP ALL public Company Limited និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ជាមួយ Panyapiwat technological College, Kingdom of Cambodia ដឹកនាំដោយ លោក Piyawat Titasattavorakul, Vice Chairman of Executive Committee Panyapiwat Technological College នៃព្រះរាជាណាចក្រថៃ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា រួមមាន តំណាងអគ្គនាយកដ្ឋានឧត្ដមសិក្សា អគ្គនាយកដ្ឋានអប់រំ នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ចំនួន ១៧នាក់ ស្រី ៣នាក់ និងភាគីថៃចំនួន ៨នាក់ ស្រី ២នាក់ សរុបរួមចំនួន ២៥នាក់ ស្រី ៥នាក់។

ថ្លែងក្នុងឱកាសនេះ លោក Piyawat Titasattavorakul, Vice Chairman of Executive Committee Panyapiwat Technological College, kingdom of Thailand បានសម្ដែងក្ដីរំភើបរីករាយដែលបានមកដល់ប្រទេសកម្ពុជា និងចូលរួមចុះអនុស្សរណៈ នៃការយោគយល់គ្នា ដោយផ្ទាល់ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដែលនេះជាការបោះជំហានថ្មីមួយទៀតក្នុងភាពជាដៃគូលើវិស័យអប់រំ សង្គមសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ តាមប្រព័ន្ធ Dual System រវាងសាលារៀនជាមួយវិស័យឯកជន។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នា នាពេលនេះ គឺជាសក្ខីភាព នៃការប្ដេជ្ញាចិត្តបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងភាពជាដៃដើម្បីលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ឱ្យកាន់តែរីកចម្រើន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរបទពិសោធន៍ និងការចល័តរបស់សិស្ស លោកគ្រូ អ្នកគ្រូ ការរៀបចំកម្មវិធីសិក្សារួមគ្នា ការផ្សារភ្ជាប់គ្នារវាងគ្រឹះស្ថានសិក្សា និង វិស័យឯកជន ការទទួលស្គាល់សញ្ញាបត្រគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរអាហារូបករណ៍ទ្វេភាគី ក៏ដូចជាការស្រាវជ្រាវរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យឧត្ដមសិក្សា ក្នុងគោលដៅគាំទ្រដល់ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស នៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា អនុស្សរណៈ នៃការយោគយល់គ្នានេះ ពិតជាឆ្លើយតបយ៉ាងប្រសើរទៅនឹង ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដែលកំណត់យកការអភិវឌ្ឍន៍មូលធនមនុស្សជាការងារអាទិភាព ពិសេសធនធានមនុស្សផ្នែកអប់រំបច្ចេកទេស តាមរយៈការអនុវត្តប្រព័ន្ធ «Dual System» រវាងគ្រឹះស្ថានសិក្សា ជាមួយក្រុមហ៊ុន។ ក្រសួងអប់រំ បាន និងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្ដោតលើ ការលើកកម្ពស់គុណភាព នៃការរៀន និងបង្រៀននៅគ្រប់កម្រិត ការបញ្ចូលចំណេះជំនាញសតវត្សទី២១ និងការអភិវឌ្ឍបៃតង ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារនាពេលអនាគត ឈានទៅសម្រេចគោលដៅចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា NPIC កំពុង​សម្រេច​បាន​អភិក្រម “​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ ឲ្យ​មាន​ការងារ​ធ្វើ​” សម្រាប់​សិស្ស​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

សំណុំរឿង ឡេង ចាន់ណា៖ សម្ដេចធិបតី ថា មិនទុកបញ្ហានេះចោលទេ នឹងបន្តវែកមុខអ្នកពាក់ព័ន្ធថែមទៀត

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Beckham ទម្លាយអំពើផិតក្បត់វិះនឹងលែងលះ និងជ្រុងលាក់កំបាំងនៃជីវិតកីឡាករបាល់ទាត់​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក ក្ដៅចិត្ត G7 ដែលហាមប្រាមការនាំចូលពេជ្រ រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី ប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឆាប់ៗនេះមិនចាំយូរ

Sokha Hotels

ព័ត៌មានពេញនិយម