ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បង្កើនថវិកាវិស័យសង្គមកិច្ច អប់រំ សុខាភិបាល ដើម្បីលើកស្ទួយជីវភាព និងសុខុមាលភាពពលរដ្ឋកាន់តែប្រសើរ
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ បានអះអាងថា រាជរដ្ឋាភិបាល បានបង្កើនថវិកាលើវិស័យសង្គមកិច្ច អប់រំ សុខាភិបាល សំដៅធ្វើយ៉ាងណាឱ្យប្រជាជនទទួលបានសេវាសង្គមកាន់តែច្រើន ពិសេសមានភាពងាយស្រួលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតការផ្តល់សេវាដល់ប្រជាជនឱ្យកាន់តែជិត និងប្រកបដោយប្រសិទ្ធភាពជូនប្រជាជនគ្រប់រូប។

ថ្លែងក្នុងពិធីប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច» លោក ជា សុមេធី បានបន្តថា រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ និងចាត់វិធានការជាច្រើន ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងសុខុមាលភាពរបស់គ្រួសារកាន់តែប្រសើរ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍សង្គម និងធ្វើសុខដុមនីយកម្ម តាមរយៈការបង្កើតឱ្យមានច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនពាក់ព័ន្ធនឹងការងារលើកកម្ពស់តម្លៃគ្រួសារ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីកសាងគ្រួសារឱ្យមានសុភមង្គល រាជរដ្ឋាភិបាល បានបន្តសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងការជួយដល់គ្រួសារក្រីក្រ រួមទាំងជនរងគ្រោះ និងងាយរងគ្រោះ ដូចជា ជនអនាថា ជនដែលត្រូវគេជួញដូរ ជនផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ជាដើម ដោយផ្តល់សេវាថែទាំ គាំទ្រផ្នែកអប់រំ សុខាភិបាល ស្តារនីតិសម្បទា និងសមាហរណកម្មទៅកាន់សហគមន៍វិញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន ៤ បញ្ចូលគ្នា រួមមាន ៖ ១.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ , ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, ៤.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលចាប់ផ្ដើមអនុវត្តជាផ្លូវការនៅក្នុងអំឡុងខែមេសា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


