Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្រុករមាសហែក ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង៩០០០ប័ណ្ណ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០៤ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជេីញជាអធិបតីក្នុងពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩,៣៤៩ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិថ្មី ភូមិសណ្ដោ ភូមិត្រពាំងស្មាច់ ភូមិដក់ពភូមិព្រែករមៀត ភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ កម្មវិធីនេះ​ក៏មានការចូលរួមពីអភិបាលខេត្តស្វាយរៀង និង លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ។ អាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះ យើង ពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ ។

អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ដាក់ចេញនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់ តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឲ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។

លោក ប៉េង ពោធិ៍សា បានគូសបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀង នាពេលបច្ចុប្បន្ននេះ ដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសេនាធិការ ក៏បាននិងកំពុងដឹកនាំ និងជំរុញការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ប្រមាណជា ៣១៨.០០០ក្បាល យ៉ាងសស្រាក់ស្រាំ និងសកម្មបំផុត។ 

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ក៏បានថ្លែងអបអរសាទរចំពោះប្រជាពលរដ្ឋចំនួនពីរឃុំគឺឃុំជ្រៃធំ ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបានទទួលបណ្ណ័កម្មសិទ្ធិដីធ្លីនាពេលនេះ។  បើគ្មានការចូលរួមពី ប្រជាពលរដ្ឋក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះទេ ក្រុមការងារបច្ចេកទេសមិនអាចធ្វើការវាស់វែងបានទេ ដូច្នេះសូមអរគុណចំពោះប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានសហការគ្នាដោយរលូន ហើយទទួលបានប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅថ្ងៃនេះ។ម្យ៉ាងវិញទៀតសូមបងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់បានទទួលបណ្ណ័កម្មសិទ្ធិដីធ្លី សូមយកគំរូតាមប្រជាពលរដ្ឋដែលបានទទួលបានបណ្ណ័កម្មសិទ្ធិដីធ្លីនាពេលនេះ និងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសឱ្យបានល្អ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិជាបន្តបន្ទាប់ទៀត។

បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអបអរសាទរចំពោះជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌកាលពីថ្ងៃទី ២៦ ខែឧសភាកន្លងទៅនេះ ដែលបានបង្ហាញអំពីដំណើរការទៅក៏ដូចជាវឌ្ឍនភាពនៃការអនុវត្ត លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានដើរត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់បទដ្ឋាន ដែលទាក់ទងទៅដល់ដំណើរការអំណាចគ្រប់គ្រងរដ្ឋ។  លោកក៏បានណែនាំ ដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ឲ្យបានត្រឹមត្រូវ និងមានប្រយោជន៍ដល់គ្រួសារ ជាពិសេសគឺទុកដាក់ឲ្យមានសុវត្ថិភាពនិងចៀសវាងធ្វើឱ្យខូចខាតដោយប្រការណាមួយ។

នៅក្នុងឱកាសនោះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងថា: ការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់ក្រសួង គឺធ្វើយ៉ាងណាជំរុញការចុះបញ្ជីដីធ្លី ឲ្យបានសម្រេចជាស្ថាពរក្នុងឱកាសនៃគម្រប់ខួបលើកទី៤០ នៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។  ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋរបស់យើង ការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន រៀបចំធ្វើឡើងតាំពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញប័ណ្ណផ្ដល់សិទ្ធិឯកជន លើអចលនទ្រព្យ ជូនប្រជាពលរដ្ឋលើកទី១។  ដូច្នេះពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ខាងមុខនេះ វានឹងឈានទៅដល់ខួបលើកទី៤០ នៃការចេញបានកម្មសិទ្ធិដីធ្លីរបស់មន្ត្រីរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានលើកឡើងផងដែរថា មុននឹងឈានដល់ខួបលើកទី៤០ នៃការចេញបណ្ណ័កម្មសិទ្ធិដីធ្លី មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នា ដើម្បីបង្ហើយការងារ ចុះបញ្ជីដីធ្លី ក្នុងខេត្តស្វាយរៀង ក៏ដូចទូទាំងប្រទេស ឲ្យចប់សព្វគ្រប់បានឆាប់រហ័សផងដែរ។

ជាមួយនេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក៏បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តស្វាយរៀង និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះផងដែរ៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៨ នាទីutes មុន

សម្ដេចតេជោ ព្រមានឱ្យមេក្រុមជ្រុលនិយម សិន្ធិលឹមថោងគុល ភ្លឺភ្នែកថា៖«ហ៊ុន សែន មិនទាន់អស់អំណាចនៅឡើយទេ»

សេចក្ដីជូនដំណឹង៨ នាទីutes មុន

វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការបោះពុម្ព និងផលិតសម្ភារព័ត៌មានអំពីជំងឺអេដស៍ប្រចាំឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

យន្តហោះ Air India មួយទៀតត្រូវបង្ខំចុះចតភ្លាមៗសង្ស័យបញ្ហាបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

Sokha Hotels

ព័ត៌មានពេញនិយម