ព័ត៌មានជាតិ
ផ្លូវឡើងឧទ្យានជាតិបូកគោ អាចធ្វើដំណើរបាន ២៤ ម៉ោង ដោយឥតបង់ថ្លៃ
ប្រភពពីបុគ្គលិកក្រុមហ៊ុន សុខា អូថែល បានឲ្យដឹងថា ផ្លូវកៅស៊ូប្រវែងជាង ៣០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៣ ឡើងទៅឧទ្យានជាតិព្រះមុនីវង្សបូកគោ អនុញាតិឲ្យពលរដ្ឋនិងអ្នកទេសចរអាចធ្វើដំណើរបាន ២៤ ម៉ោង និងឥតបង់ថ្លៃ។

លោក ធឿន ប៊ុនថន ប្រធានផ្នែកលក់របស់ក្រុមហ៊ុន សុខា អូតែល បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅឧទ្យានជាតិព្រះមុនីវង្សបូកគោថា ក្រោយក្រុមហ៊ុនទទួលបានការអនុញ្ញាតវិនិយោគពីរដ្ឋាភិបាល ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការសាងសង់ពង្រីកផ្លូវពីជើងភ្នំឡើងទៅលើកំពូលភ្នំដែលមានចម្ងាយ ៣៣ គីឡូម៉ែត្រ ដែលជាអាទិភាពទីមួយនិងបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១២ ទន្ទឹមការសម្ពោធដាក់ឲ្យដំណើរការសណ្ឋាគារឋានសួគ៌បូកគោនៅលើកំពូលភ្នំ។
លោកថា ផ្លូវនេះបានពង្រីកទទឹង ៨ ម៉ែត្រ ដែលអាចឲ្យរថយន្តជិះចៀសគ្នាបាន ខណៈដែលផ្លូវចាស់បន្សល់ពីសម័យអាណានិគមបារាំង មានទទឹងតូចចង្អៀតមិនអាចឲ្យយានយន្តធ្វើដំណើរបានងាយស្រួល ហើយត្រូវកំណត់ម៉ោងឡើងចុះថែមទៀត។

បើតាមប្រធានផ្នែកលក់របស់ក្រុមហ៊ុន សុខា អូតែល ដំណើរការស្ដារនិងសាងសង់ពង្រីកផ្លូវឡើងទៅលើកំពូលភ្នំនេះ សាងសង់ដោយវិស្វករខ្មែរសុទ្ធសាធ ដែលបានពុះពារឧបសគ្កនៃដំណើរការសាងសង់ត្រូវកាត់ផ្ទាំងថ្មធំៗ ការចៀរជម្រាលភ្នំ រួមទាំងអាកាសធាតុលំបាក។ ការស្ថាបនាផ្លូវនេះផ្តោតលើការពង្រឹងយកគុណភាព ក្រៅពីចាក់បេតុង ក៏បានអ៊ុតកៅស៊ូបន្ថែមពីលើដោយចាយថវិកាខ្ទង់មួយ ១ លានដុល្លារ ក្នុងចម្ងាយផ្លូវ ១ គីឡូម៉ែត្រ។
លោកបន្តថា ផ្លូវឡើងភ្នំបូកគោត្រូវបានប្រសិទ្ធិនាមថា “មហារុក្ខវិថិគីរីតេជោ” ហើយបច្ចុប្បន្នពលរដ្ឋអាចធ្វើដំណើរបាន ២៤ ម៉ោង និងដោយឥតគិតថ្លៃ។




ក្រៅពីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ ទឹក អគ្គិសនី និងប្រព័ន្ធផ្លូវខ្វាត់ខ្វែងដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ក្រោយទទួលបានសិទ្ធិវិនិយោគនៅលើរមនីយដ្ឋានភ្នំបូកគោ ក្រុមហ៊ុន សុខាអូតែល បានជួសជុសថែទាំសំណង់អគារចាស់ៗដែលបន្សល់ពីសម័យអាណានិគមបារាំង និងសង្គមរាស្ត្រនិយម មានដូចជា អាគារសាលាក្រុង និង អាគារកាស៊ីណូចាស់ជាដើម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


