ព័ត៌មានជាតិ
ប.ស.ស ពិនិត្យមើលការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍
បេឡាសន្តិសុខសង្គម(ប.ស.ស.) បានពិនិត្យមើលការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ ខណៈគម្រោងនេះ មានរយៈពេល ២៤ ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ ២០២៣ រហូតដល់ ខែធ្នូ ឆ្នាំ ២០២៤។

នៅក្នុងសិក្ខាសាលាចែករំលែករបស់គណៈកម្មការសម្របសម្រួលគម្រោង ស្តីពី ការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ នៅថ្ងៃទី ៣១ ឧសភានេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង A4S តំណាង លោក ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី បានថ្លែងថា គម្រោងស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” គឺមានរយៈពេល ២៤ ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ ២០២៣ រហូតដល់ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមការឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិខាងការងារ។
លោកបណ្ឌិតប្រធានគណៈកម្មការ បានបន្ថែមថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោង ធ្វើការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមនានា ស្វែងរកវិធីសាស្ត្រសមស្រប និងជំហានបន្ទាប់សម្រាប់ ការអនុវត្តគម្រោងស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍”។ លើសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានកិច្ចពិភាក្សា និងការចែករំលែកបទពិសោធអំពីហានិភ័យសេដ្ឋកិច្ច បញ្ហាយេនឌ័រ និងដំណោះស្រាយនានាក្នុងដំណើរការអនុវត្តរបបសន្តិសុខសង្គម ក្នុងចំណោមសមាជិក និងសមាជិកា នៃគណៈកម្មការសម្របសម្រួល និងក្រុមការងារបច្ចេកទេសគម្រោង A4S ក្រុមប្រឹក្សាជាតិគាំពារសង្គម ជំនាញការជាតិ និងអន្តរជាតិពាក់ព័ន្ធផ្សេងៗ ទៀតផងដែរ។

លោកបណ្ឌិតប្រធានគណៈកម្មការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ ជាពិសេស សមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួល ព្រមទាំងក្រុមការងារបច្ចេកទេសគម្រោង “ការអនុវត្តគម្រោងការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” នឹងទទួលបាននូវចំណេះដឹងផ្នែកបច្ចេកទេស ធាតុចូល និងវិធីសាស្ត្រសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តគម្រោង ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាការរួមចំណែក លើកកម្ពស់ និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមកម្ពុជាទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
គួរបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ មានវត្តមានអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួល និងក្រុមការងារបច្ចេកទេសរបស់គម្រោង អង្គការហ្គ្រេត អង្គការអន្តរជាតិខាងការងារ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អង្គការស្ត្រីនៅក្នុងការងារក្រៅប្រព័ន្ធ និងជំនាញការ នៃអង្គភាពសន្តិសុខសង្គម នៃប្រទេសថៃ ប្រទេសឡាវ និងប្រទេសម៉ាឡេស៊ីសរុបចំនួន ៤០ រូប៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


