ព័ត៌មានជាតិ
CCAWDU និងCUMW ហៅរបាយការណ៍របស់សង់ត្រាល់មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យកាត់ដេរនៅកម្ពុជា
សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និងសម្ព័ន្ធសហជីពចលនាកម្មក(CUMW) បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅការរកឃើញរបស់សង់ត្រាល់ថា គ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យកាត់ដេរនៅកម្ពុជា និងគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ។ ការចេញេសេចក្តីថ្លែងការណ៍ និងប្រតិកម្មបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់បានចេញរបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅ ស្តីពីសេរីភាពសហជីពនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា(CCAWDU) បានសង្កត់ធ្ងន់ថា របាយការណ៍សង់ត្រាល់គ្រាន់តែជាផ្នែកមួយនៃព័ត៌មានបន្ថែមក្នុងការជំរុញឲ្យសេរីភាពសហជីពកាន់តែប្រសើរប៉ុណ្ណោះដែលមិនអាចតំណាងឱ្យស្ថានភាពនៃវិស័យកាត់ដេរនៅកម្ពុជានោះឡើយ ព្រោះសហជីពនៅកម្ពុជារួមទាំង CCAWDU និងសហជីពជាង៦០០០ផ្សេងទៀតកំពុងអនុវត្តសកម្មភាពរបស់ខ្លួនទៅតាមច្បាប់ជាតិ និងអន្តរជាតិជាធម្មតា។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ “សហជីពទូទៅនៅប្រទេសកម្ពុជា អាចអនុវត្តសកម្មភាពរបស់ខ្លួនបានទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ យើងអាចបញ្ជាក់ភស្តុតាងបានតាមវត្តមានរបស់ស៊ីខៅឌូ និងសកម្មភាពរបស់ខ្លួន ហើយក៏មានសហជីព និងសហព័ន្ធដែលបម្រើផលប្រយោជន៍ជូនកម្មករ និយោជិតកំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ។ ចំពោះបញ្ហា សេរីភាពសហជីពយើងបាននិងកំពុងជួបឧបសគ្គខ្លះៗដែលប្រទេសផ្សេងៗក៏ជួបដូចគ្នាដែរ ប៉ុន្តែយើងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗដូចជារាជរដ្ឋាភិបាល និយោជក ម្ចាស់ម៉ាក និងអង្គការដៃគូពាក់ព័ន្ធ (ILO-BFC) ជាដើម ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាបន្តបន្ទាប់។ ចំពោះកិច្ចការទំនាក់ទំនងវិជ្ជាជីវ:នៅក្នុងឧស្សាហកម្មកម្ពុជាមានស្ថានភាពល្អ និង អាចគ្រប់គ្រងបានដើម្បីលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍កម្មករ និយោជិត ឲ្យប្រសើរឡើង”។

ទន្ទឹមនឹងនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មក(CUMW) លោកប៉ាវ ស៊ីណា វិញហៅរបាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដោយធ្វើការតែជាមួយសហជីពចំនួនពីរ និងធ្វើបទសម្ភាសន៍ជាមួយរោងចក្រ១០ប៉ុណ្ណោះ ដូចនេះមិនអាចចាត់ទុកត្រឹមត្រូវឡើយ។
លោក ប៉ាវ ស៊ីណា “ក្នុង របាយការណ៍ ប្រើឈ្មោះ តែ ២ ស្ថាប័នប៉ុណ្ណោះ CATU & CCAWDU ហើយ យកគោលដៅតែ ១៤ រោងចក្រ ក្នុងចំណោម ជាង ៧០០ រោងចក្រ ជាសមាជិក BFC”។

សម្រាប់ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបាយការណ៍ដែលមិនឆ្លុះបញ្ចាំងស្ថានភាពពិតបែបនេះ មិនត្រឹមតែវាយប្រហារគម្រោងរោងចក្រកាន់តែប្រសើរ(BFC)ប៉ុណ្ណោះទេ ប៉ុន្តែកំពុងតែធ្វើឱ្យមានក្តីព្រួយបារម្ភដល់អ្នកបញ្ជាទិញ។
ជាមួយគ្នានេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU)ព្រមានអង្គការសង់ត្រាល់មិនអាចយករបាយការណ៍ដែលខ្លួនសហការធ្វើជាមួយនេះប្រើប្រាស់ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះភាគីណាមួយឡើយ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


