ព័ត៌មានជាតិ
៥ ខែ រន្ទះបាញ់កើតឡើងជិត ៦០ លើក បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាង ៦០ នាក់
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ មិថុនា នេះថា ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ នេះ បាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៥៨ លើក បណ្តាលឱ្យខូចខាតផ្ទះ ១៤ ខ្នង ស្លាប់មនុស្ស ៣៣ នាក់ របួស ២៨ នាក់ និងងាប់គោក្របី ២០ ក្បាល។

លោកបានបន្តថា ក្នុងចំណោម ៥៨ ករណី ក្នុងនោះខេត្តសៀមរាបកើតឡើងច្រើនជាងគេមានរហូតដល់ ១១ ករណី បណ្តាលឱ្យស្លាប់ ៦ នាក់ បន្ទាប់មកខេត្តព្រៃវែងមានស្លាប់ ៤ នាក់ ខេត្តបន្ទាយមានជ័យស្លាប់ ៤ នាក់ ខេត្តបាត់ដំបងស្លាប់ ៣ នាក់ ខេត្តត្បូងឃ្មុំស្លាប់ ៣ នាក់ និងខេត្តឧត្តរមានជ័យស្លាប់ ៣ នាក់។ ក្រៅពីនេះខេត្តតាកែវស្លាប់ ២ នាក់ ខេត្តក្រចេះ ២ នាក់ និងខេត្តស្វាយរៀង មណ្ឌលគីរី កំពង់ធំ ព្រះសីហនុ កោះកុង និងខេត្តប៉ៃលិនស្លាប់ ១ នាក់។
លោកបានបន្តទៀតថា តួលេខនេះបើប្រៀបធៀបទៅនឹងរយៈពេល ៥ ខែដូចគ្នា ឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានករណីប្រហាក់ប្រហែលគ្នា តែករណីស្លាប់មានការកើនឡើងបន្តិច ដោយ ៥ ខែឆ្នាំមុន បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៦០ លើក បណ្ដាលឱ្យខូចខាតផ្ទះចំនួន ៣ ខ្នង ,ស្លាប់មនុស្ស ៣១ នាក់ ,រងរបួស ២៩ នាក់ និង ងាប់គោក្របី ៥៩ ក្បាល។

លោកបានបន្ថែមថា បច្ចុប្បន្នបាតុភូតរន្ទះបាញ់នេះគឺជាបញ្ហាមួយកំពុងគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងសត្វ គួរឱ្យព្រួយបារម្ភ។ ដូចនេះ សូមប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុត។ ចំណែកអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយពីវិធីការពារខ្លួនពីករណីបាតុភូតរន្ទះបាញ់នេះដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ដើម្បីឲ្យពួកគាត់ចេះការពារខ្លួនចៀសផុតពីគ្រោះថ្នាក់ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយរន្ទះបាញ់នេះកាន់តែប្រសើរ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជា អាចមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្រប់ដណ្ដប់លើផ្ទៃដីតំបន់វាលទំនាប១៥០% តំបន់ខ្ពង់រាប ២០% និងតំបន់មាត់សមុទ្រ ២៥%៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


