ព័ត៌មានជាតិ
អង្គការរ៉ូតារីក្លឹបផ្តល់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច(EMR) ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គររ៉ូតារីក្លឹប បានប្រគល់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច សម្រាប់ប្រើប្រាស់ដើម្បីកត់ត្រា និងគ្រប់គ្រងទិន្ន័យក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់សេវាសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព។

ពិធីនេះក្រោមអធិបតីភាពរបស់លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោក MIKIO YANAGIMOTO ប្រធានក្លឹប Moriguchi Everning រួមទាំង សមាជិកគណៈកម្មាធិការសាខា អាជ្ញាធរក្រុង អង្គការរ៉ូតារីក្លឹបអង្គរ និង ក្រុមគ្រូពេទ្យ ប្រមាណជា ៩០នាក់ចូលរួម ។
លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានគ្រែ៤៧០ មានអ្នកជំងឺសម្រាកជាមធ្យមពី៤០០-៥៥០ក្នុងមួយថ្ងៃ មានអ្នកជំងឺពិគ្រោះជាមធ្យម៤៥០-៥០០នាក់ក្នុងមួយថ្ងៃ មានការវះកាត់ធំជាមធ្យមពី៣០-៤០ក្នុងថ្ងៃ ហើយអ្នកជំងឺទាំងនេះមានមកពីតាមបណ្តាខេត្តផ្សេងៗ ។

លោក Mikio Yanagimoto, ប្រធានក្លឹប Moriguchi Everning និង បានថ្លែងថា លោកពិតជាមានកិត្តិយសខ្លាំងណាស់ដែលអាចបង្កើតប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះទៅជាគម្រោងមួយ សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ។ ហើយប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលព្យាបាលអ្នកជម្ងឺជាងរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដើម្បីជំនួសកំណត់ត្រាវេជ្ជសាស្ត្រដែលសរសេរដោយដៃបច្ចុប្បន្ន ហើយការកែប្រែក្លាយគុណភាពនៃប្រព័ន្ធគ្រប់គ្រងការពិគ្រោះអ្នកជំងឺ នឹងធ្វើឱ្យសេវាវេជ្ជសាស្ត្រប្រសើរឡើងយ៉ាងខ្លាំង។

លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហម ខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក(EMR)នេះ ពិតជាបានរួមចំណែកធ្វើឲ្យវិស័យសុខាភិបាលក្នុងខេត្តសៀមរាបមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសការផ្តល់សេវាសុខភាពជូន ប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងមានគុណភាព នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សម្រាប់លោកស្រី និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ការបំពាក់គ្រឿងឧបករណ៍ទំនើបៗ។

មួយវិញទៀត ការបំពេញកាតព្វកិច្ចផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់របស់ មន្ត្រីសុខាភិបាល គ្រប់រូប ដែលបានធ្វើឱ្យមានការកើនឡើងនូវគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តចំពោះសេវាសាធារណៈ ដូចដែលបានឃើញស្រាប់គឺមាន ប្រជាពលរដ្ឋមកទទួលសេវាយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ជាមួយនេះដែរ ដើម្បីឲ្យការគ្រប់គ្រង និងការប្រតិបត្តិការផ្តល់សេវារឹតតែមានប្រសិទ្ធភាព លោកស្រី បានជំរុញឱ្យ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សូមមេត្តាខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត គឺត្រូវបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយដៃគូអភិវឌ្ឍន៍ក្នុងការបន្តលើកកំពស់វិស័យសុខាភិបាល និងការផ្តល់សេវាជូន ប្រជាពលរដ្ឋ ។

លោកស្រីបន្ថែមថា សូមបន្តយកចិត្តទុកដាក់ក្នុងការថែទាំព្យាបាលជម្ងឺឲ្យអស់ពីលទ្ធភាព គ្មានការរើសអើង ជាពិសេសបងប្អូនក្រីក្រ ចាស់ជរា និងជនងាយរងគ្រោះ និង បន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញដើម្បីបង្កើនកម្រឹតសមត្ថភាពខិតកាន់តែជិតទៅនឹងតម្រូវការផ្នែកសុខភាព ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធ៌មវិជ្ជាជីវៈ មានឥរិយាបទនិងសំដីសំដៅសមរម្យ រួសរាយ រាក់ទាក់ ឲ្យសក្តិសមជាទេវតាពិតប្រាកដ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលនៃយើង ។ នៅក្នុងឱកាសនោះដែរ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានផ្តល់អង្ករដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលចំនួន១០០នាក់ផងដែរ៕


ដោយ៖ គឿនវេត
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


