ព័ត៌មានជាតិ
សហភាពសហជីពការងារ សន្តិភាព ព្រមានប្តឹងអង្គការសង់ត្រាល់ទៅក្រសួងការងារ និងក្រសួងមហាផ្ទៃ
ជាបន្តបន្ទាប់សហជីពតំណាងកម្មករនិយោជិតមួយទៀត បានចេញមុខព្រមានប្តឹងអង្គការសង់ត្រាល់ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចទាំងពីរនេះជួយរកដំណោះស្រាយជុំវិញសកម្មភាពកកូរកកាយរបស់អង្គការសង់ត្រាល់ដែលធ្វើខុសនីតិវិធីច្បាប់អនុញ្ញាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការក្នុងរាជធានីភ្នំពេញលោក នួន នី អនុប្រធានសហភាពសហជីពការងារសន្តិភាព និងជាអ្នកនាំពាក្យ បានព្រមានប្តឹងអង្គការសង្គមស៊ីវិលដែលទទួលជំនួយបរទេសមួយនេះទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយភស្តុតាងដែលអះអាងថា ជាសកម្មភាពខុសច្បាប់។
លោក នួន នី បានលើកឡើងថា «សហភាពសហជីពការងារសន្តិភាព នឹងធ្វើពាក្យបណ្តឹងមួយភ្ជាប់ជាមួយភស្តុតាងទៅកាន់ក្រសួងមហាផ្ទៃដើម្បីស៊ើបអង្កេតលើរបាយការណ៍សកម្មភាព និងជំនួយរបស់អង្គការដែលទទួលជំនួយបរទេសរូបនេះ។ អង្គការសង់ត្រាល់សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើសកម្មភាពរបស់សហជីព»។

បន្ថែមពីនេះ លោកអនុប្រធានរូបនេះ បានបន្តព្រមានថា បើអង្គការសង់ត្រាល់មិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ សហភាពសហជីពរបស់លោក នឹងដង្ហែក្បួនដាក់ញត្តិដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កម្មភាពកកូរកកាយរបស់សង់ត្រាល់ដែលជាអង្គការសង្គមស៊ីវិលចុះបញ្ជីនៅក្រសួងមហាផ្ទៃប៉ុន្តែតែងតែធ្វើសកម្មភាពក្នុងផ្នែកសហជីពទៅវិញ។ សម្រាប់សហភាពសហជីពការងារសន្តិភាព ទង្វើរបស់អង្គការសង់ត្រាល់របៀបនេះ មិនអាចទទួលយកបានទេ ដែលតម្រូវឱ្យមានការត្រួតពិនិត្យ និងស៊ើបអង្កេតឡើងវិញពីអាជ្ញាធរពាក់ព័ន្ធ។
គួររំលឹកថា ក្រោយអង្គការសង់ត្រាល់ចេញរបាយការណ៍ស្តីពីសិទ្ធិសេរីភាពរបស់សហជីពនៅកម្ពុជាមក សហជីពជាច្រើនបានចេញមុខជាបន្តបន្ទាប់វាយប្រហាររបាយការណ៍ដោយលើកឡើងថា គ្មានតម្លាភាព គ្មានភាពជាតំណាង និងគ្មានលក្ខណៈវិទ្យាសាស្ត្រដែលទទួលយកបាន។ ក្រុមសហជីពធំៗនៅកម្ពុជាបានលើកឡើងថា របាយការណ៍សង់ត្រាល់ជារបៀបវារៈនយោបាយ និងចង់បំផ្លាញនូវឆ្នាំងបាយរបស់កម្មករកម្ពុជាដែលមិនអាចទទួលយកបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


