ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ទទួលជួបប្រធានទីភ្នាក់ងារជាតិសម្រាប់កិច្ចការសេវាសាធារណៈ និងនវានុវត្តន៍សង្គម របស់ អាស៊ែបៃហ្សង់
កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំ និងកម្មវិធីផ្លូវការនានា នៃវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋកូរ៉េ ប្រតិភូរបស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានទទួលជួបក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្ដម Ulvi Mehdiyev ប្រធានទីភ្នាក់ងារជាតិសម្រាប់កិច្ចការសេវាសាធារណៈ និងនវានុវត្តន៍សង្គម របស់សាធារណរដ្ឋអាស៊ែបៃហ្សង់។

ជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានចែករំលែកបទពិសោធក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ដោយខាងភាគីអាស៊ែបៃហ្សង់ ចែករំលែកពីសាវតារ បេសកកម្ម និងភាពជោគជ័យរបស់ ASAN Service (Azerbaijan Service and Assessment Network) ជូនដល់អង្គជំនួប។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី និងការវិវត្តន៍ នៃវិស័យមុខងារសាធារណៈរបស់កម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យមានការបន្តទំនាក់ទំនង និងកិច្ចសហការណាមួយរវាងស្ថាប័នទាំងពីរឆ្ពោះទៅមុខ។

បន្ថែមលើនេះ ក្នុងវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋកូរ៉េ ប្រតិភូរបស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ រួមទាំងទទួលបាននូវបដិសណ្ឋារកិច្ចពីបណ្ដាប្រទេសនានា ក្នុងគោលដៅរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនីមួយៗ ឲ្យកាន់តែស្អិតរមួត។
សូមជម្រាបថា នាថ្ងៃបន្ទាប់ ឯកឧត្ដម ហ៊ុន ម៉ានី នឹងអញ្ជើញជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនដែលជារដ្ឋមន្ត្រី ១០ រូបផ្សេងទៀត ក្នុងវេទិកាតុមូលកម្រិតរដ្ឋមន្ត្រី (Ministerial Roundtable) ការទទួលជួបទ្វេភាគីជាមួយភាគី នៃសាធារណរដ្ឋកូរ៉េ និងកម្មវិធីផ្លូវការផ្សេងៗ ទៀត៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


