Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រជុំតាមដានវឌ្ឍនភាពការងារវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល

បានផុស

នៅ

ក្រសួង​មុខងារ​សាធារណៈ បើក​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​លើ​ការ​អនុវត្ត​ការ​ពិនិត្យ​ឡើងវិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល ដឹកនាំ​ដោយ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ នៅ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​បាន​បែងចែក​ជា ៣ របៀបវារៈ សម្រាប់​ជា​មូលដ្ឋាន​រាយការណ៍​រួមមាន (១) ការ​ធ្វើ​វឌ្ឍនភាព​លើ​របាយការណ៍​វិភាគ​មុខងារ (២) វឌ្ឍនភាព​លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង-ស្ថាប័ន និង (៣) វឌ្ឍនភាព​លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​ថ្នាក់​ក្រោម​ជាតិ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល។

ជាមួយ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា គោលបំណង នៃ​កិច្ចប្រជុំ​នេះ ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ​ផង ដកស្រង់​បទ​ពិសោធ និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា ព្រម​ទាំង និង​ដាក់​ចេញ​ទិសដៅ​រួមគ្នា​ដើម្បី​ប្រសិទ្ធភាព និង​គុណភាព​ការងារ ការពិនិត្យ​ឡើងវិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង-ស្ថាប័ន។

បន្ទាប់ពី​ទទួល​ជ្រាប​របាយការណ៍​វឌ្ឍនភាព​លើ​ការងារ​នីមួយៗ អង្គ​ប្រជុំ បាន​ពិភាក្សា​ផ្តល់​ធាតុ​ចូល ក្នុង​គោលដៅ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ ហើយ​ដាក់​ទិសដៅ​បន្ត ទៅ​លើ​ការងារ​ចំពោះ​មុខ។ ក្នុង​នោះ​ស្មារតី​អង្គប្រជុំ​បានលើកឡើង​អំពី​ការ​បន្ត​អនុវត្ត​ការងារ​ដែល​នៅ​សេសសល់​ដូចជា ការបន្ត​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន ដែល​ចាំបាច់​, ការ​បន្តធ្វើ​បច្ចុប្បន្នភាព​បញ្ចូល​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ប្រព័ន្ធ (HRMIS), ការរៀបចំ​យន្តការ​គាំទ្រ និង​លើកទឹកចិត្ត​មន្ត្រី​អនុវត្ត​ការងារ​, ការបន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​បច្ចេកទេស​ដែល​ចុះ​អនុវត្ត​ការងារ និង​ការពិនិត្យ វាយ​តម្លៃ ហើយ​វេច​ខ្ចប់​របាយការណ៍ រាយការណ៍​បន្ត​ជូន​ថ្នាក់ដឹកនាំ និង​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ការងារ​ជា​បន្តបន្ទាប់។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បន្តថា “​យើង (​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​) ត្រូវ​បន្ត​ភាព​ជា​គំរូ​ជា​ប្រចាំ ព្រោះ​នេះ​ជា​ឧត្ដមភាព នៃ​មន្ត្រីរាជការ​ដែល​យើង​មាន​ស្រាប់​ហើយ ខណៈ​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ បាន​បាញ់​ឆ្ពោះ​មក​កាន់​ក្រសួង​មុខងារ​សាធារណៈ ដែល​អង្គភាព​ដឹកនាំ​អនុវត្ត​ផង​។ … “​មន្ត្រី​យើង​ពិតជា​បាន​ឆ្លងកាត់​ការ​លំបាក មានការ​ខិតខំ​ប្រឹងប្រែង និង​មាន​ភាព​អំណត់ ព្រោះ​ការងារ​ទាំងអស់​ដែល​យើង​លើក​យកមក​ពិភាក្សា​ទាំងអស់នេះ ជា​កិច្ច​ការលំបាក ត្រូវការ​ពេលវេលា ទាមទារ​ការ​សហការ​ទាំង​ក្នុង និង​ក្រៅ ហើយ​ត្រូវការ​អនុវត្ត​ជា​ជំហានៗ”។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បន្ត​ទៀត​ថា ទាំងអស់​នេះ​ហើយ ជា​ការ​អនុវត្ត​តាម​គោលការណ៍ «​រៀបចំ​ផ្ទះ​របស់​យើង​ឱ្យ​បាន​ស្អាត និង​មាន​របៀបរៀបរយ​»។

សូម​ជម្រាប​ថា កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅ កាលពី​ព្រឹក​ថ្ងៃ​ទី ៨ ខែ​កក្កដា ឆ្នាំ ២០២៤ នៅ​សាល​ប្រជុំ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ដោយ​មាន​ការ​ចូលរួម​ពី ឯកឧត្ដម​រដ្ឋលេខាធិការ​ប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែល​ជា​ប្រធាន អនុប្រធាន សមាជិក នៃ​គណៈកម្មការ​ប្រតិបត្តិ នៃ គ​.​វ​.​រ និង​ក្រុមការងារ​បច្ចេកទេស​ទាំងអស់​មាន​ចំនួន​សរុប ៦៧ រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១៥ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ៣១ នាទី មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ជូនដំណើរកម្មករ-និយោជិត ពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក គួច ចំរើន ផ្ដាំមន្ត្រីសុខាភិបាលឱ្យមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ពិសេសអ្នកប្រើ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម