ព័ត៌មានជាតិ
ប្រតិភូធុរកិច្ចបារាំងចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតនៅខេត្តព្រះសីហនុ
គណ:ប្រតិភូធុរកិច្ចបារាំងចាប់អារម្មណ៍វិនិយោគលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាតនៅខេត្តព្រះសីហនុ។ នេះជាការលើកឡើងរបស់អ្នកវនិយោគបារាំងដឹកនាំដោយ លោក ស៊ីរីល ជីរូត ( Cyril Girot ) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង និងជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport ក្នុងឱកាសចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារនេះដែរ លោក ម៉ោង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណ:ប្រតិភូបារាំងដែលមកបំពេញទស្សនកិច្ច ស្វែងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះដែរលោក អភិបាលខេត្ត ជម្រាបប្រាប់ពីស្ថានភាពភូមិសាស្ត្រខេត្តព្រះសីហនុមានប្រជាពលរដ្ឋចំនួន៣១ម៉ឺននាក់។
ខេត្តព្រះសីហនុ មានកោះតូច ធំ ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានជាតិបាតសមុទ្រប្រកបដោយជីវចម្រុះ និងព្រៃកោងកាង ជាមូលដ្ឋានក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត ជាតំបន់ស្នូលនៃប្រទេសកម្ពុជា មានខេត្តព្រះ សីហនុ កែប កំពត និងកោះកុង រាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជាតារារះនាទិសនារតី។

លោកអភិបាលខេត្តព្រះសីហនុ ក៏បានជម្រាបជូនគណ:ប្រតិភូ ធុរកិច្ចបារាំង ដោយបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចង់ឪ្យមានតំបន់សេដ្ឋកិច្ចពិសេសជប៉ុន កូរ៉េ ប្រសិនមានបារាំងថែមមួយទៀតរិតតែល្អ សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។
លោក ស៊ីរីល ជីរូត ( Cyril Girot ) បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលនៅខេត្តព្រះសីហនុ ក្រុមហ៊ុនធុរកិច្ចបារាំងមានដូចជា ក្រុមហ៊ុនសំណង់ សុខាភិបាល បដិសណ្ឋាកិច្ច ចំណីអាហារ កសិឧស្សាហកម្ម ដឹកជញ្ជូន ច្បាប់ ធនធានមនុស្ស និងសន្តិសុខ ហើយការចូលជួបពិភាក្សា ស្វែងយល់ពីសក្តានុពលខេត្តព្រះសីហនុ។

លោក សុីរីល ជីរូត បានមានប្រសាសន៍ថា គណ:ប្រតិភូបានចូលរួមវេទិការធុរកិច្ចបារាំង កម្ពុជា លើកទី២ ដែលជាតួអង្គសំខាន់ក្នុងការវិនិយោគនៅកម្ពុជា យើងបានធ្វើការចែករំលែកបទ ពិសោធន៍ជាមួយក្រុមហ៊ុនផ្សេងៗទាក់ទងការចែករំលែកព័ត៌មាន ស្តីពីការវិនិយោគនៅកម្ពុជា យើងក៏ចង់រៀនសូត្រនូវព្រឹត្តិការក្នុងខេត្តព្រះសីហនុ ជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើន មានសន្ទុះសេដ្ឋកិច្ចខ្លាំង ដោយផ្តោតលើទស្សនវិស័យវែងឆ្ងាយ ពិសេសការអភិវឌ្ឍបៃតង និងឆ្លាតវៃ ៕
អត្ថបទ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


