ព័ត៌មានជាតិ
ក្រសួងការពារជាតិ៖ ឧទ្ធម្ភាគចក្រ១គ្រឿង បាត់ដានចេញពីរ៉ាដា នៅតំបន់ជួរភ្នំក្រវាញ
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងការពារជាតិ ប្រកាសជូនដំណឹងថាឧទ្ធម្ភាគចក្រ មួយគ្រឿង បានបាត់ដានចេញពីប្រព័ន្ធរ៉ាដាទីបញ្ជាការទ័ពអាកាស នៅត្រង់ចំណុចភូមិសាស្ត្រជួរភ្នំក្រវាញខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលហ្វឹកហ្វឺន ស្របពេលដែលអាកាសធាតុមិនអំណោយផល។

ក្រសួងការពារជាតិ នៅរសៀល ថ្ងៃទី១៣ ខែកក្កដា ឱ្យដឹងដូច្នេះ ៖«ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់ »។
តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងត្រឡប់ទៅភ្នំពេញវិញនៅវេលាម៉ោង២រសៀល។ នៅលើឧទ្ធម្ភាគចក្រនេះ គឺមនុស្សចំនួន២នាក់ គឺលោក ស៊ុន ផ្លា ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


