ព័ត៌មានជាតិ
ជាថ្មីម្ដងទៀត អភិបាលខេត្តកណ្ដាល ប្រាប់អ្នកហែរទីងមោងឱ្យរក្សាសណ្ដាប់ធ្នាប់
អភិបាលខេត្តកណ្ដាល បានអះអាងជាថ្មីថា រដ្ឋបាលខេត្តមិនមានការហាម ឬបិទមិនឱ្យហែរទីងមោងឡើយ តែត្រូវរក្សាឱ្យបានសណ្ដាប់ធ្នាប់សាធារណៈ និងរក្សារចនាបទទីងមោងជារបស់ខ្មែរ។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ តែលោកអភិបាលខេត្ត បានលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរ ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។
ការបញ្ជាក់ច្បាស់ៗ និងលើកទឹកចិត្តបែបនេះ នៅក្នុងឱកាសដែលលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗនៃការហែរទានព្រះវស្សា អមដោយការហែរទីងមោងនេះ សំដៅធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីរក្សាគុណតម្លៃសិល្បៈវប្បធម៌របស់ខ្មែរ ជាមួយព្រះគ្រូអនុគណស្រុក ចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ និងអ្នកគ្រប់គ្រងទីងមោង ក្នុងភូមិសាស្ត្រស្រុកស្អាង នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវសិក្សាឱ្យបានច្បាស់អំពីប្រវត្តិ និងរចនាបថរបស់ទីងមោង ដើម្បីចងក្រងទុកជាឯកសារ ជៀសវាងការរចនារូបទីងមោងដែលប្រាសចាកពីទម្រង់ និងរចនាបថរបស់ខ្មែរ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


