ព័ត៌មានជាតិ
រដ្ឋបាលស្រុកឯកភ្នំ សម្រេចផ្អាកសាលារៀនចំនួន ៥ ខណៈកម្រិតទឹកស្ទឹងសង្កែហក់ឡើងខ្ពស់
ដោយសារតែកម្រិតទឹកស្ទឹងសង្កែបានហក់ឡើងខ្ពស់ស្ថិតក្នុងគ្រាប្រកាសអាសន្ន និងបង្កឲ្យផ្នែកខាងក្រោមនៃស្រុកឯកភ្នំទទួលរងនូវសម្ពាធខ្ពស់ រដ្ឋបាលស្រុកឯកភ្នំបានសម្រេចផ្អាកសាលារៀនចំនួន ៥ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៨ ខែកក្កដា នេះ។

ដើម្បីការពារពលរដ្ឋ ជាពិសេសសិស្សានុសិស្សកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ សាលារៀនចំនួន ៥នៅស្រុក ឯកភ្នំត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក។
ក្នុងនោះ សាលាដែលរងផលប៉ះពាល់ និងផ្អាកជាបណ្ដោះអាសន្នរួមមាន÷១.បឋមសិក្សា កែវមុន្នីពិសី ស្រុកឯកភ្នំ ២.បឋមសិក្សា ព្រែកត្រប់ ស្រុកឯកភ្នំ ៣.បឋមសិក្សា វត្តកែវ ស្រុកឯកភ្នំ ៤.បឋមសិក្សា រហាល់សួងលិច ស្រុកឯកភ្នំ និង៥.វិទ្យាល័យ ឯកភ្នំ ស្រុកឯកភ្នំ៕
អត្ថបទ៖ សៅ សារិទ្ធ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


