ព័ត៌មានជាតិ
កងយោធពលខេមរភូមិន្ទ ព្រមានជាថ្មីបង្ក្រាបក្រុមជ្រុលនិយម បំផ្លាញសន្តិភាពនៅកម្ពុជា
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ការចេញថ្កោលទោសនេះ បន្ទាប់ពីសង្កេតឃើញក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជ រដ្ឋា ភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ។

សេចក្តីថ្លែងការណ៍អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ចុះថ្ងៃទី ១១ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ជំហរថា កងយោធពលខេមរភូមិន្ទ ប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
សេចក្តីថ្លែងការណ៍ព្រមានថា៖«កងយោធពលខេមរភូមិន្ទ នឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី»។
តាមរយៈសេចក្តីថ្លែងការណ៍នេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាឱ្យមេបញ្ជាការកងទ័ពជើងគោក កងទ័ព ជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការ ទ័ពជំនាញ និងប្រធានស្ថាប័នទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ ពង្រឹងវិន័យផ្ទៃក្នុង និងកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ។

« កងយោធពលខេមរភូមិន្ទ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
ការបញ្ជាក់ជំហរនេះ ក្រោយឃើញមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស បានកៀរគរ និងញុះឱ្យប្រជាពលរដ្ឋ និងពលករនៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។
ឆ្លើយតបទៅនឹងការព្រួយបារម្ភនានា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញឯកសារ និងបញ្ជាក់ហើយថា គម្រោងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍តំបន់ព្រំដែនកម្ពុជា លើកកម្ពស់ជីវភាពពលរដ្ឋ ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសនឹងមិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពកម្ពុជាដូចការចោទប្រកាន់ឡើយ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


