ព័ត៌មានជាតិ
មន្ត្រី៖ អំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទនៅតែស្មុគស្មាញ ជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗដែលជនល្មើសអាចប្រើប្រាស់
បើតាមរបាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប កិច្ចប្រជុំប្រចាំខែសីហ ក្នុងកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះបង្ហាញថា អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន នៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗ ដែលជនល្មើសអាចប្រើប្រាស់ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋបានយ៉ាងងាយស្រួល ដូចជាការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពសេវាកម្មកម្សាន្ត ខារ៉ាអូខេ ម៉ាស្សា ធ្វើការងារតាមបៀរហ្គាឌិន រូបភាពភ្ជាប់ពាក្យឬរៀបការ ការនាំស្ត្រីចេញទៅក្រៅប្រទេសតាមទិដ្ឋាការទេសចរណ៍ជាដើម។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ មានប្រសាសន៍ថា ទោះយ៉ាងណាក្នុងខែសីហាកន្លងទៅនេះ គ.ខ.ប.ជ បានអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ តាមទិសដៅ ភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រីអនុវត្តតាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដោយទទួលបាននូវលទ្ធផលយ៉ាងជោគជ័យ។ ជាមួយនោះលេខាធិការដ្ឋាន គ.ខ.ប.ជ ដែលជាសេនាធិការ បានបំពេញតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំងនិងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្ត ដោយមានកិច្ចសហការល្អរវាងក្រុមការងារ និងក្រុមការងារ ក្រុមការងារជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធ។

លោកស្រីបន្តថា ទោះជាយ៉ាងនេះក្តីការអនុវត្តការងាររបស់គណៈកម្មាធិការ ក៏នៅមានចំណុចសេសសល់ និងភាពប្រឈមមួយចំនួនដូចជា ការផ្ដល់របាយការណ៍របស់សមាជិក មកក្រុមការងារលេខាធិការដ្ឋានមានការយឺតយ៉ាវ ហើយអង្គការដៃគូមួយចំនួននៅមិនទាន់មានកិច្ចសហការល្អ ជាមួយក្រុមការងារទាំង៦ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប សង្គ្រោះជនរងគ្រោះ ឱ្យមានលក្ខណៈជាប្រព័ន្ធ ដើម្បីឆ្លើយតបនឹងបញ្ហាទាន់ហេតុការណ៍ឱ្យមានប្រសិទ្ធភាពនៅឡើយ។ ក្នុងនោះការផ្សព្វផ្សាយអំពីព័ត៌មានមិនច្បាស់លាស់នៅក្នុងបណ្តាញសង្គមធ្វើឱ្យប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យ។ ពលករដែលបានវិលត្រឡប់ពីក្រៅប្រទេសមួយចំនួនមានជីវភាពខ្វះខាត គ្មានមុខរបរ និងគ្មានដីសម្រាប់ធ្វើកសិកម្ម។ កិច្ចសហការពីជនរងគ្រោះ ដោយការរំលោភបំពានតាមប្រព័ន្ធអនឡាញ ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ មិនទាន់បានឆ្លើយតប។

ជាមួយបញ្ហានេះលោកស្រី បានជំរុញដល់បណ្តាមន្ទីរអង្គភាពទាំងអស់ត្រូវខិតខំបំពេញតួនាទីភារកិច្ចបន្ត និងត្រូវធ្វើយ៉ាងណាបញ្ជូនរបាយការណ៍ការងារមកកាន់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យបានទាន់ពេលវេលាផងដែរ៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


