Connect with us

ព័ត៌មានជាតិ

ស្នងការ​នគរបាលខេត្តបាត់ដំបង ធ្វើ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋលើសផែនការកំណត់

បានផុស

នៅ

ស្នងការ​នគរបាលខេត្តបាត់ដំបងបាន​គូស​បញ្ជាក់​ថា គិត​ត្រឹមថ្ងៃទី១៣ ខែកញ្ញា លទ្ធផលផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋគ្រប់អាយុ ១៥ ឆ្នាំ ក្នុងឆ្នាំ​ ២០២៤ ទទួលបាន ១៥,៣១០ នាក់ ស្មេី ១៣៥% លើសផែនការ​កំណត់។

ស្នងការនគរបាល​ខេត្ត​បាត់ដំបង បាន​បន្ត​ជំរុញ​ការ​អនុវត្តការធ្វើអត្តសញ្ញាណកម្មនៅទូទាំងខេត្ត ជាមួយការប្រើប្រាស់រថយន្ត​ចល័ត ចុះទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមសាលារៀនរដ្ឋ និងឯកជន ក៏ដូចជានៅតាមមូលដ្ឋាន​ឃុំសង្កាត់ក្នុងខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលមួយកម្រិតសម្រាប់បម្រើ​ដល់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង​មន្រ្តីជំនាញចុះពង្រឹងការងារអត្តសញ្ញាណកម្ម ដោយផ្តោតលើការគ្រប់គ្រង​ការស្នាក់នៅ និងការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ៦ មានក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកបវេល និងស្រុកសំពៅលូន ជាដើម ។

បើគិត​ត្រឹមថ្ងៃទី១៣ ខែកញ្ញា លទ្ធផលផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋគ្រប់អាយុ ១៥ ឆ្នាំ ក្នុងឆ្នាំ​២០២៤ ទទួលបាន ១៥,៣១០ នាក់ស្មេី ១៣៥% លើសផែនការចំនួន ៤,២២១ នាក់ស្មើនឹង ៣៥%។ អត្តសញ្ញាណប័ណ្ណផុតសុពលភាពប្រើប្រាស់ផ្តល់បាន ៤១,៥៨៩ នាក់ស្មើនឹង ៦៥% នៅសល់ ៣,៥៩២៣ នាក់ស្មើនឹង ៣៥%។

ចំពោះពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាពបានធ្វើការផ្តល់ជូនបានចំនួន ៦៥% នៅសល់ ៣៥% ត្រូវផ្តល់បន្តចាប់ពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម